ខេត្តមណ្ឌលគិរីៈ អាជ្ញាធរខេត្តមណ្ឌលគិរីកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាគ្រោះថ្នាក់គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឱ្យផ្ទះសម្បែងប្រជាពលរដ្ឋនៅស្រុកពេជ្រាដា158ខ្នងត្រូវដួលរលំខូចខាតមានមនុស្សស្លាប់ម្នាក់រងបួសធ្ងន់ចំនួន4នាក់ ដោយឡែកនៅស្រុកកែវសីមាដួលរលំផ្ទះចំនួន17ខ្នងពុំមានមនុស្សរងការគ្រោះថ្នាក់ទេ នេះគ្រាន់តែគិតត្រឹមល្ងាចថ្ងៃទី05.05.2016នេះសរុប175ខ្នងផ្ទះ។លោក អ៊ីត កៃ ជំទប់ទីមួយឃុំពូជ្រៃ ស្រុកពេជ្រាដាឲ្យដឹងថាកាលពីល្ងាចថ្ងៃទី05.05.2016នេះលំនៅដ្ឋានដែលបានរងការខូចខាតនៅឃុំពូជ្រៃមានចំនួន117ខ្នងខូចខាតទាំងស្រុងចំនួន14ខ្នងក្រៅពីនេះខូចខាតធ្ងន់និងស្រាលចំនួន103ខ្នងក្នុងចំណោមនោះមានផ្ទះលោកនាយរងប៉ុស្តិ៍ពូជ្រៃខូចខាតមួយខ្នងដែរ ខូចខាតម៉ូតូចំនួន5គ្រឿងមនុស្សម្នាក់បានស្លាប់និងមនុស្សចំនួន4នាក់រងរបួសធ្ងន់។នៅឃុំក្រង់តេះស្រុកពេជ្រាដាដដែលផ្ទះប្រជាពលរដ្ឋបានរងការខូចខាតចំនួន41ខ្នងនិងនៅស្រុកកែវសីមាឯណោះវិញលោក ប៊ុត សំអ៊ែលមេឃុំ ស្រែខ្ទុមផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិមានចំនួន17ខ្នងផ្ទះតែពុំបណ្តាលឲ្យមានរងរបួសមនុស្សឡើយ។សរុបការខូចខាតផ្ទះសរុប2ស្រុកមានចំនួនកើនឡើង175ខ្នងផ្ទះ។លោក ស្វាយ សំអ៊ាង អភិបាលមណ្ឌលគិរីនៅព្រឹកថ្ងៃទី06.052016នេះបានថ្លែងប្រាប់ថា លោកកំពុងមានកិច្ចការប្រជុំនៅភ្នំពេញ តែទោះបីយ៉ាងណាក្រោយពេលកើតហេតុបន្តិចលោកបានបញ្ជាឲ្យអាជ្ញាធរខេត្ត ស្រុក ឃុំ ចុះទៅពិនិត្យនៅកន្លែងកើតហេតុកាលពីយប់មិញជាបន្ទាន់ទូរលេខទាំងអស់ខាងលើនៃទំហ៊ំខូចខាតនេះនៅព្រឹកថ្ងៃទី06.05.2016នេះអាជ្ញាធរខេត្តរួមទាំងកាកបាទក្រហមខេត្ត ស្រុក ឃុំបានចុះទៅកន្លែងកើតហេតុដើម្បីផ្តល់ជំនួយអំណោយមនុស្សធម៌ដល់ពួកគាត់ជាបន្ទាន់បើទោះបីជំនួយនោះមានចំនួនតិចតួចក្តីត្រូវចែកជូននៅព្រឹកនេះ ដោយឡែកនៅថ្ងៃស្អែកលោកនិងចុះផ្តល់ជំនួនបន្តទៀតតាមរយៈកាកបាទក្រហមខេត្តជាបន្តទៀតប្រយោជន៍ជួយកាត់បន្ថយការលំបាកបានមួយកំរិតដល់បងប្អូន។ចុងក្រោយលោកអភិបាលខេត្តបានធ្វើការអំពាវដល់សប្បុរសជននានាក្នុងនិងក្រៅស្រុករួមទាំងបណ្តាក្រុមហ៊ុនផ្សេងៗផងដែរសូមមេត្តាជួយឧបត្ថមជាសម្ភារៈក្តី ថវិកាក្តីដើម្បីយកទៅចូលរួមផ្តល់ជូនពួកគាត់ពេលមានធុរៈធ្ងន់ធ្ងរ និងទទួលយកបុណ្យរៀងៗខ្លួន៕ ម៉ារ៉េត




































