​ ​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល និង​ឯកឧត្តម សក់ សេដ្ឋា អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ទ​ម្តាយ​អភិបាលខេត្ត​កំពង់ធំ​

0

កំពង់ធំៈ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលនៃគណៈបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ធំ និងឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញគោរវិញ្ញាណក្ខ័ន្ឋ លោកយាយឧបាសិការ ហូ ហាន មាតា ឯឧ អ៊ុត សំអន អភិបាលខេត្តកំពង់ធំនិងជាការជូនដំណើរចុងក្រោយ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៦ ស្ថិតនៅភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឯកឧត្តម បណ្ឌិត ងួន ញ៉ិល និងឯកឧត្តម សក់ សេដ្ឋា បានសម្តែងនូវការសោលស្តាយក្រៃលែង និងសូមជួយរំលែកទុក្ខរបស់ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ដែលបានបាត់បង់ មាតាជាទីស្រឡាញ់ ម្តាយដ៏ល្អ ដែលបានលាកូនចៅទៅរហូតដោយមិនត្រឡប់ ការចូលរួមរបស់ឯកឧត្តម បណ្ឌិត ងួន ញ៉ិល និង ឯកឧត្តម សក់ សេដ្ឋា បានធ្វើឲ្យមហាជន ជាច្រើនរឹតតែមានជំនឿជឿជាក់ មកលើថ្នាក់ដឹកនាំដែលបាន ចូលរួម គ្រប់កាលៈទេសៈ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ។
ពិធីដង្ហែសពនិងជូនដំណើរ ជាលើកចុងក្រោយ របស់លោកយាយឧបាសិការ ហូ ហានមាតា ឯឧ អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានដង្ហែរទៅកាន់ វត្តស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៦ ក្នុងនោះសង្កេតឃើញមាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ អាជ្ញាធរ និងសិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមយ៉ាងអធឹកអធ័ម ក្នុងពិធីដង្ហែសពនេះ ។
ដោយ ប៊ុន រដ្ឋា

photo_2016-05-09_07-28-24 photo_2016-05-09_07-28-34 photo_2016-05-09_07-29-22 photo_2016-05-09_07-29-30 photo_2016-05-09_07-29-42 photo_2016-05-09_07-29-58 photo_2016-05-09_07-30-14 photo_2016-05-09_07-30-55