ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ មាស ស៊ុំ គោរព​វិញ្ញាណ​ក្ខ័​ន្ទ​លោក​វរៈសេនីយ៍ឯក ម៉ឺន សុខា មរណៈភាព​

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនិយ៍ទោ មាស ស៊ុំ មេបញ្ជាការរងយោធភូមិភាគទី4 និង ឧត្តមសេនិយត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហានក្រោមឱវាទ ទៅបំពាក់ឋានន្តរស័ក្តថ្នាក់វរសេនិយ៍ឯក ជាកិច្ចបច្ឆាមរណះ និងគោរពវិញ្ញាណក្ខ័ន្ឋលោកវរសេនិយឯក ម៉ឺន សុខា នៅគេហដ្ឋាន ភូមិ ធនមោង ឃុំកំពង់ថ្ម ស្រុក សន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៧ ខែឧសភាឆ្នាំ ២០១៦ ។
លោកវរសេនីយ៍ឯក ម៉ឺន សុខា នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់ពីធ្លាក់ខ្លួនឈឺអស់មួយរយះ ចុងក្រោយបានមរណៈភាពនៅវេលាម៉ោង ២យប់ឈានចូលថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០១៦ លោកវរសេនីយ៍ឯក ម៉ឺន សុខា មានអាយុ៥៦ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៧៩ មានអាយុកាលបំរើក្នុងវិស័យកងទ័ព ៣៧ឆ្នាំដើម្បីការពារជាតិមាតុភូមិ ហើយបានមរណៈភាពនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៦ ដោយរោគាពាធ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានសម្តែងការសោកស្តាយដោយអារម្មណ៍ក្តុកក្តួល ក្នុងចិត្ត ខណៈ ពេលដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបាត់បង់ លោកវរសនីយឯក ម៉ឺន សុខា ជាថ្នាក់ដឹកនាំដ៏ឆ្អើមមួយរូប គឺជាយុទ្ឋមិត្តមួយរូបមានចរិតស្លូតបូតរួសរាយរាក់ទាក់ និងស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រ ត្រូវបានថ្នាក់ដឹកនាំ និងមិត្តរួមការងារគ្រប់រូបស្រឡាញ់រាប់អានគ្រប់ៗគ្នានៅក្នុងពេលនេះ មិត្តរួមការងារគឺពិតជាមានការអាឡោះអាល័យនិង សោកស្តាយក្រែងលែង គាត់លាយើងហើយ លារហូត លាគ្មានថ្ងៃជួបវិញខ្ញុំសូមគោរព និងដុតធូបបួងសួងសូមឲ្យវិញ្ញាណក្ខ័ន្ឋអ្នកបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយក្នុងឱកាសនោះដែរ ឯកឧត្តមសេនិយ៍ត្រី សោម សុ៑ន មេបញ្ជាករតំបន់សឹករងកំពង់ធំ នាំយកនូវបច្ច័យជាថវិការរបស់យោធិនក្នុងអង្គភាពដែលបានចូលរួមក្នុងពិធីបុណ្យសពចំនួន 3.365.000៛ និងអង្ករចំនួន 100គីឡូក្រាម ផងដែរ ។

ដោយ ប៊ុន រដ្ឋា

13178953_630310257132706_2946632433659997941_n 13177760_630390980457967_2772288044619341184_n 13166116_630310203799378_2828295809355890574_n 13151869_630310427132689_6055484596981368553_n 13151570_630310197132712_1660780588965230639_n 13151570_630310197132712_1660780588965230639_n (1) 13139200_630310400466025_8275708105628263612_n 13133362_630310613799337_1706772613137621491_n