បុរស​ជា​ជនអនាថា​ម្នាក់​ត្រូវ​រថយន្ត​ស្ទួ​ច​កិន​ស្លាប់​ទាំង​ព្រឹក​ព្រលឹម​ខណៈ​ដើរ​ឆ្លងផ្លូវ​

0

ភ្នំពេញ៖បុរសជាអនាថាម្នាក់បានដើរឆ្លងផ្លូវទាំងគាត់កាន់ឈើជ្រុតហើយត្រូវរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់រថយន្តបានបើករត់បាត់ស្រមោល។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥នឹង១០នាទីព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៥នៅមុខសណ្ឋាគាររីវើផាឡេស ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពពត័មានពីកន្លែងកើតហេតុបានប្រាប់នៅពេលកើតហេតុនៅគេឃើញគាត់ដើរពីត្បូងទៅជើងលុះមកដល់មុខសណ្ឋាគាររីវើ ផាឡេសក៏ឆ្លងផ្លូវហើយត្រូវរថយន្តស្ទួចបើកមកពីក្រោយបុកនឹងកិនពីលើបែកក្បាលស្លាប់ភ្លាមៗតែម្ដងរួចរថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់។ហើយដោយសារតែនៅព្រឹកព្រលឹមនៅតាមផ្លូវនៅមានសភាពស្ងាត់ទើបគ្មានអ្នកណាឃាត់រថយន្តនោះបាន។បច្ចុប្បន្នសពត្រូវបានគេដឹកយកទៅវត្តសំបួរមាសដើម្បីធ្វើការបូជាព្រោះគ្មានសញ្ញតិបងប្អូនទេ៕

photo_2016-05-09_08-35-26 photo_2016-05-09_08-35-23 photo_2016-05-09_08-35-20