កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់ និងជាការគិតគូរ ដល់មន្ត្រីថ្នាក់ក្រោម លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន តែងតែចុះសួរសុខទុក្ខ ដល់មន្ត្រីក្រោមឳវាទ ទាំងការរស់នៅ និងការរស់នៅ មិនតែប៉ុណ្ណោះបានផ្តល់ អំណោយដល់ចាស់ជរា និងក្រុមគ្រួសារក្រីក្រ ដែលកំពុងតែជួបនូវការខ្វះខាត ។
លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពុំដែលគិតពីថ្ងៃសម្រាកឡើយ ក្រៅពីការងារស្នូលនៅក្នុងអង្គភាព លោក តែងតែគិតគួរដល់អតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទីទាល់ក្រលំបាកក្នុងជីវភាព ចាស់ជរា និងជនពិការ។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ លោក សោម ស៊ុន រួមជាអ្នកម្តាយរបស់ឯកឧត្តម និងសហការី បានចុះសួរសុខទុក្ខដល់ចាស់ជរាចំនួនបីនាក់ មានការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ស្ថិតក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ក្នុងឱកាសនេះផងដែរ លោក បានផ្តល់ជូនលោកយាយម្នាក់ៗមាន៖ អង្ករ ២៥គីឡូក្រាម មីយើង ០១កេស ទឹកត្រី១យួរ ទឹត្រី១យួរ និងថវិកា ចំនួន 50.000៛ សម្រាប់ការដោះស្រាយក្នុងពេលមួយរយះ ។
នៅក្នុងពិធីផ្តល់អំណោយដល់ចាស់ជរា លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរដល់លោកយាយថា នេះគឺជាការគិតគូររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៃរាជាណាចក្រកម្ពុជា និងលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឲ្យកងកម្លាំង មន្ត្រីរាជការ អាជ្ញាធរ យកចិត្តទុកដាក់ចំពោះកងកម្លាំង និងប្រជាពលរដ្ឋ ដោយមិនអោយនណាម្នាក់ស្លាប់ដោយពុំមានការអើពើពីអាជ្ញាធរនោះឡើយ ហើយនេះរាល់ពេលមានទុក្ខលំបាក់ និងគ្រោះអាសន្ន ក៏តែងតែមានក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយផ្ទល់ និងបានបញ្ជាក់ថានេះជាសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា គឺមានតែមួយគត់ ពុំមានគណបក្សណាអាចជំនួសបានទេ និងជាអ្នកដឹកនាំនាវាសន្តិភាពសំដៅទៅការអភិវឌ្ឍន៍ ។
ដោយ ប៊ុន រដ្ឋា




































