ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា ចំនួន​២០៧​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ បានទទួល​អំណោយ និង​ថវិកា​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត

0

មណ្ឌលគិរី៖ ដើម្បីឆ្លើយតបទៅ និងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៦នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានដឹកនាំសមាជិក សមាជិកាសាខា អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ និងថវិកាមនុស្សធម៌មួយចំនួន របស់សាខាកាកក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ដៃ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២០៧គ្រួសារ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ។
នៅក្នុងពិធីចុះសួរសុខទុក្ខនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ទោះបីអំណោយចែកជូននាពេលនេះ មានតិចតួចមែន ប៉ុន្តែអាចជួយដោះស្រាយនូវជីវភាព និងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះបានមួយគ្រាៗផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍ថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងត្រូវដាំដំណាំបន្លែបង្កាគួបផ្សំ ដើម្បីស្តាជីវភាពរស់នៅឡើងវិញ ព្រមទាំងត្រូវប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀផ្គររន្ទះ មិនត្រូវទៅជ្រកនៅក្រោមដើមឈើ មិនត្រូវប្រាស់វត្ថុណាដែលស្រូបនិងរន្ទះ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត្ត ។
បន្ទាប់មកឯកឧត្តមបានសំណូមពរ និងជម្រុញដល់កងកម្លាំងប្រដាប់វុធទាំងបីប្រភេទ ត្រូវចូលរូមសហការណ៍គ្នា ជួយធ្វើផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះ ឲ្យបានទាន់ពេលវេលាផងដែរ ចាប់ពីថ្ងែទី០៨ខែឧសភាឆ្នាំ២០១៦នេះតទៅ។
អំណោយដែលចែកជូននាពេលនោះ ក្នុងមួយគ្រួសារទទួលបាន ឃិតមួយកញ្ចប់ និងថវិកាចំនួន៤ម៉ឺនរៀល ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៦ ប្រជាពលរដ្ឋរស់ក្នុងស្រុកពេជ្រាដា គឺឃុំពូជ្រៃ និងឃុំក្រង់តេះ រងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យដួលរលំ និងប៉ើងដំបូលផ្ទះចំនួន១៨០ខ្នង មានអ្នករងរបួសចំនួន០៤នាក់ ស្លាប់ចំនួន០១នាក់ ចំណែកនៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមាមានចំនួន២៧ខ្នង ៕ដោយប៊ូស្រាphoto_2016-05-09_10-02-59 photo_2016-05-09_10-02-56 photo_2016-05-09_10-02-53 photo_2016-05-09_10-02-51 photo_2016-05-09_10-02-47