ខេត្តព្រះសីហនុៈ នៅល្ងាចថ្ងៃទី០៨ ខែឧសភា ២០១៦ វេលាម៉ោង១៨:៤០នាទីការិយាល័យនគរអន្តោប្រវេសន៍បានឃាត់ខ្លួនបណ្តោះអាសន្ននូវជនបរទេស ចំនួន០៣នាក់ ពីបទចូលមកខេត្តព្រះសីហនុតាមផ្លូវទឹក(ប្រើទូកក្តោងមកតាមសមុទ្រពីប្រទេសវៀតណាម ខេត្តញ៉ាចាង) ដោយគ្មានទិដ្ឋាការ ដែលមានអត្តសញ្ញាណដូចខាងក្រោម:
១- ឈ្មោះ Smolin Mikhail ភេទប្រុស កើតថ្ងៃទី ២១ មិថុនា ១៩៨៧ សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ ៧២ ៦៣៣៦២៣៩ ផុតសុពលភាពថ្ងៃ០៤ តុលា ២០២៣ ចូលមកព្រះរាជាណាចក្រកម្ពុជាចុងក្រោយ នៅថ្ងៃទី២៩ កុម្ភះ ២០១៦ តាមច្រកអន្តរជាតិបាវិត។
២- ឈ្មោះ Gudimenko Anastasiia ភេទស្រី កើតថ្ងៃទី០១ វិច្ឆិកា ១៩៩៥ សញ្ជាតិរុស្សី កាន់លិខិត ឆ្លងដែនលេខ ៧២ ៤៦២៤៥៩៥ ផុតសុពលភាពថ្ងៃ២៤ ឧសភា ២០២៣ ចូលមកព្រះរាជាណាចក្រកម្ពុជាចុងក្រោយនៅថ្ងៃទី២៩ កុម្ភះ ២០១៦ តាមច្រកអន្តរជាតិបាវិត។
៣- ឈ្មោះ Yartsev Vitaliy ភេទប្រុស កើតថ្ងៃទី ៣០ តុលា ១៩៦២ សញ្ជាតិកាហ្សាកស្ថាន កាន់លិខិតឆ្លងដែនលេខ N5571971 ផុតសុពលភាពថ្ងៃ ១១ ធ្នូ ២០១៧ ចូលមកព្រះរាជាណាចក្រកម្ពុជាចុងក្រោយនៅថ្ងៃទី៧ កុម្ភះ ២០១៦ តាមច្រកអន្តរជាតិបាវិត។
– តាមការសាកសួរបឋម ជនទាំង០៣នាក់ បានឆ្លើយប្រាប់សមត្ថកិច្ចអន្តោប្រវេសន៏ថា ពិតជាបានចូលមកខេត្តព្រះសីហនុ តាំងពីថ្ងៃ៥ ឧសភា ២០១៦ និងបានស្នាក់នៅក្នុងខេត្តព្រះសីហនុ ដោយគ្មានទិដ្ឋាការពិតប្រាកដមែន។-(អនុវត្តតាមជំនាញបញ្ជូនចេញទៅអគ្គនាយកដ្ធានអន្តោប្រវេស្ត។)




































