បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​និង​ប្រើប្រាស់​គ្រឿងញៀន​ទៅ​តុលាការ​

0

បន្ទាយមានជ័យ៖ជនសង្ស័យ៣នាក់ ដែលសង្ស័យថា ពីបទលួចនិងប្រើប្រាស់គ្រឿងញៀននៅភូមិសែសិន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងសម្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការហើយកាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០១៦។
លោកវរះសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៍ បានអោយដឹងថា៖ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ជុំ ពិសី ភេទស្រី អាយុ២៩ឆ្នាំ មានលំនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កម្លាំងកងរាជអាវុធហត្ថខេត្តចុះភ្លាមៗធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់និងម៉ូតូ១គ្រឿងម៉ាកហុងដាឆាលីស្លាកលេខ១F៤៩៩៥មកធ្វើការសាកសួរដើម្បីក៍សាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកវរះសេនីយ៍ឯក ម៉ែន ភិរម្យ បានអោយដឹងទៀតថា៖ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១/មាស ម៉ៅ ភេទប្រុសអាយុ២០ឆ្នាំ ២/មាស នី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នក្នុងស្តង់លក់ទឹកកក ក្នុងភូមិ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ, ៣/ងួន ម៉េង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោយពីការសាកសួរចម្លើយនិងធ្វើកំណត់ហេតុរួចមក ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយ:ឃិន គន្ធា

photo_2016-05-09_11-53-24 photo_2016-05-09_11-53-22