កិច្ចសន្យាបញ្ឈប់កាប់ព្រៃលិចទឹករបស់សាលាឃុំអន្លង់សំណរគ្មានកំឡាភាពចំពោះជនល្មើស

0

សៀមរាបៈ ការរុរានទន្រ្ទានព្រៃលិចទឹក នៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង កាន់តែមានលក្ខណៈអនាធិបតេយ្យខ្លាំងឡើងៗ ករណីនេះបណ្តាលមកពី មន្រ្តីមានសមត្ថកិច្ច និងអាជ្ញាធរឃុំអន្លង់សំណរ ស៊ីសំណូកស៊កប៉ាន់ពីជនល្មើស ។ការធ្វើកិច្ចសន្យាបញ្ឈប់ការកាប់ព្រៃលិចទឹក របស់សាលាឃុំអន្លង់សំណរគ្រាន់តែជាប៉ាហ៊ីបំបាំងភ្នែករាជរដ្ឋាភិបាលដែលបានទទួលរបាយការណ៍ថា ពួកគេបានធ្វើការបង្រ្កាបនិងទប់ស្កាត់រាល់បទល្មើសរុករានទន្រ្ទានព្រៃលិចទឹកធ្វើស្រៃប្រាំងតែប៉ុណ្ណោះ តែផ្ទុយទៅវិញជនល្មើសនៅតែប្រព្រឹត្តបន្ត ដោយចាត់កិច្ចសន្យារបស់ សាលាឃុំគឺជាល្បែងលេងសើច។
ពេលនេះនៅចំណុចអូររាម ខាងកើតព្រះគន្លងមានការឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹកជាច្រើនហិចតា តាមប្រភពពីពណ៌មានពីប្រជាជលរដ្ឋថា អ្នកដែលបំផ្លាញព្រៃលិចទឹកខ្លាំងជាងគេឈ្មោះ មាស បឹប បច្ចុប្បន្នរស់នៅភូមិស្វាយតាដោក ឃុំអន្លង់សំណរ ករណីនេះលោក មាស បឹប បាននិយាយថា លោកមិនដែលកាប់ព្រៃលិចទឹកទេ បើគេកាប់បានវាលទើបលោកទិញ រីឯមនុស្សជាង៣០នាក់ ដែលកំពុងរុះរើ ព្រៃដែលបានកាប់ដុតឆេះ ជាប់នឹងស្រែរបស់គាត់ គាត់មិនស្គាល់ម្ចាស់ទេ ។

លោក មាស បឹប បន្តទៀតថា លោកគឺជាមន្រ្តីរាជការម្នាក់ធ្វើការនៅទីក្រុងភ្នំពេញបញ្ហាកាប់ព្រៃលិចទឹកនេះលោកបានទូរស័ព្ទទៅក្រសួងមហាផ្ទៃ និងទូរស័ព្ទទៅរដ្ឋសភា ចម្លើយដែលលោកទទួលបានគឺដូចៗគ្នា បុច្ចប្បន្ននេះប្រជាពលរដ្ឋកំពុងតែជួបផលវិបាកផ្នែកជីវភាពការកាប់ព្រៃលិចទឹកគេមិនប្រកាន់ទេ ។

ពាក់ព័ន្ធបញ្ហានេះ លោក កង ជឿន ជន្ទប់ទី១ឃុំអន្លង់សំណរនិយាយថា លោកទទួលស្គាល់កិច្ចសន្យាសាលាឃុំ អន្លង់សំណរគ្មានកំឡាភាពចំពោះអ្នកកាប់ព្រៃលិចទឹកមែនហើយលោកមិនបានដឹងថាលោកមាសបឹប ធ្វើការអ្វីនៅទីក្រុងភ្នំពេញនោះឡើយ គាត់ដឹងថាលោក មាស បឹប គឺជាគ្រូស្តោះផ្លុំ រីឯបញ្ហាព្រៃលិចទឹកដែលត្រូវបានគេកាប់បំផ្លាញ និងឈូសឆាយ លោកនឹងចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុក ពិនិត្យនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នេះឯង។
លោក ស៊ិន គក់ ប្រធានមន្រ្តីបរិស្ថាននិយាយថាលោក មាស បឹប ពិតជាបានឈូសឆាយនិងកាប់បំផ្លាញព្រៃលិចទឹកនៅចំណុចនោះមែន បើលោក មាស បឹប ប្រកែកអោយស្បថ លោក ទេស ឆាំ មន្ត្រីបរិស្ថានស្នាក់ការស្ទឹងជ្រៅនិយាយថា លោក មាស បឹប មិនមែនត្រឹមតែកាប់បំផ្លាញនិងឈូសឆាយព្រៃលិចទឹកនោះទេ ថែមទាំងកាយអូរធម្មជាតិធ្វើអាងស្តុកទឹកសម្រាប់ស្រោចស្រពស្រែប្រាំង ។
ស្រុកជីក្រែង (ដោយ អ៊ុក ផ្លុង )

IMG_0051 Image2 Image3