សៀមរាប៖ គ្រោះថ្នាក់ចរាចរមួយយ៉ាងរន្ធត់ បណ្តាលមកពីចំនួន២គ្រឿង បុគ្នាយ៉ាងពេញទំហឹងរវាងរថយន្ត ប្រភេទធុនត្រា ជាមួយនឹងរថយន្ត សាំយ៉ុង បណ្តាលឲ្យរថយន្តទាំង២គ្រឿង ខូចយ៉ាងយ៉ាប់យឺនតែយ៉ាងហោចណាស់ ក៏បណ្តាលឲ្យមានមនុស្សបានស្លាប់ នៅនឹងកន្លែងចំនួន ៣នាក់បានស្លាប់ និង៥នាក់ទៀតរបួសធ្ងន់ កាលពីវេលាម៉ោង១២និង៤នាទី ថ្ងៃទី១០ឧសភាឆ្នាំ២០១៦។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំនុចភូមិ ភូមិពោធិសេរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងករណីបើកបរបញ្ច្រាសទិសគ្នា គឺរថយន្តធុនត្រាពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ២T-៦៣០៧បើកបរមកពីរទឹសខាងលិច, និងរថយន្តសាំយ៉ុងពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ ២R-៥៥៩៦ បើកបរពីលិច ទៅទិសខាងកើត បានប្រលះគ្នាចំពីមុខយ៉ាងពេញទំហឹងនៅតាមបណ្តោយផ្លូវជាតិលេខ៦ បណ្តាលឲ្យស្លាប់អ្នកធ្វើដំណើរក្នុងរថយន្តចំនួន៣នាក់ប្រុស២នាក់ ស្រី១នាក់ នឹង របួសធ្ងន់ចំនួន៥នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល បានស្ទូចរថយន្តទាំង២ គ្រឿងបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកជីក្រែង ចំពោះសាកសពនិងអ្នករបួសក៏នៅមិនទាន់ដឹងពីអាស្រ័យដ្ឋានពិតប្រាកដនៅឡើយទេ ព្រោះអ្នកដែលនៅក្នុងរថយន្តទាំងសងខាងបាន ស្លាប់ចំនួន០៣នាក់នឹងរបួសធ្ងន់០៥នាក់មិនទាន់ អាចយកឈ្មោះបានទេ ដោយសារក្រោយពីកើតហេតុ ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យអស់ ។
ដោយ ព្រុំ សុខា





































