ខេត្តស្វាយរៀង-ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងកាលពីថ្ងៃទី11ខែ5ឆ្នាំ២០16 កម្លាំងជំនាញចុះសហការជាមួយអធិការស្រុកស្វាយទាប និងប៉ុស្តិ៍រដ្ឋបាលឃុំសំបួរ ចុះឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន ក្នុងវត្តសាមគ្គីរង្សី ស្ថិតក្នុងភូមិព្រៃសម្ព័រ ឃុំសំបួរ ស្រុកស្វាយទាប បានឃាត់ខ្លួនឈ្មោះ រ៉ាត់ ទូច ប្រុសអាយុ 31 ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។ ដកហូតសម្ភារៈ មាន ម្ស៉ៅក្រាមព៌ណសថ្លា សង្ស័យជាថ្នាំញៀនចំនួន4 កញ្ចប់តូច និង សំភារៈប្រើប្រាស់គ្រ/ញមួយចំនួន។ ដោយមានការសារភាពពីឈ្មោះ រ៉ាត់ ទូច ថាខ្លួនប្រើថ្នាំញៀនជាមួយលោកសង្ឃចំនួន 4 អង្គ1-ព្រះនាម ខឹម ឌី ព្រះជន្ម 17 ព្រះវស្សា
2- ព្រះនាម នូ សាវិ ព្រះជន្ម 17 ព្រះវស្សា
3- ព្រះនាម អ៊ំ ភារំ ព្រះជន្ម 15 ព្រះវស្សា
4-ព្រះនាម ពៅ ស្វាយ ព្រះជន្ម 14 ព្រះវស្សា
លទ្ធផលធ្វើតេស្តទឹកម៉ូត វិជ្ជមាន ( មានសារជាតិញៀន ) ៕




































