លោក កឹម សុខា ប្រធានស្តីទីបង្ហាញ​ជំហរ​ចំពោះ​ស្ថានភាព​នយោបាយ​ប​ច្ច​ប្បន្ន

0

ភ្នំពេញៈ  នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិបានបើកកិច្ចសំណេះសំណាលជាមួយយុវជន ក្រោមអធិបតីភាពរបស់លោក កឹម សុខា ប្រធានស្តីទី។នៅក្នុងកិច្ចសំណេះសំណាលនេះ លោក កឹម សុខានៅតែបង្ហាញជំហរចំពោះស្ថានភាពនយោបាយបច្ចប្បន្ន ដោយសារពលរដ្ឋ អ្នកស្នេហាជាតិនៅតែគាំទ្រ។យ៉ាងណាក៏ដោយចុះ ទាក់ទិននឹងដីកាកោះហៅនោះ តំណាងរាស្ត្រនឹងមិនចូលខ្លួនទៅបំភ្លឺនោះទេ ដោយយោងតាមច្បាប់នៃរដ្ឋធម្មនុញ្ញ។
មាត្រា ៨០ នៃ រដ្ឋធម្មនុញ្ញ ចែងថា តំណាងរាស្ត្រ មាន អភ័យឯកសិទ្ធិសភាហើយ មិនត្រូវចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួនបានឡើយ លុះត្រា មានការយល់ព្រមពី ដ្ឋសភា ឬ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភាក្នុងចន្លោះសម័យប្រជុំ នៃរដ្ឋសភា លើកលែងតែ បទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
កិច្ចសំណេះសំណាលនេះ គឺស្របពេលដែលស្ថានការណ៍នយោបាយកំពុងឡើងកំដៅ ដោយសារមានការចាប់ខ្លួន សកម្មជនបរិស្ថាន សកម្មជនបក្ស តំណាងរាស្ត្រ មន្ត្រីសិទ្ធិមនុស្ស និងការចេញដីកាកោះហៅឲ្យតំណាងរាស្ត្រចំនួនបីរូបចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរឿងស្នេហា ដែលមានកញ្ញាធី សុវណ្ណថា និងកញ្ញា ខុម ចាន់តារាទីជាដើមបណ្ដឹង។
លោក កឹម សុខា មិនដែលអាណត្តិណា ឆ្នាំណាគេមិនធ្វើទុក្ខបុកម្នេញនោះទេ។

photo_2016-05-11_13-55-22