​យុទ្ធនា​ការចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ចំនួន​ចំនួន​៤២​ម៉ែត្រគូប ​ទឹក​បរិ​ស​ទ្ឋ​អ្គ​រ​ពួ​រ៉ូ​ចំនួន​១០០០​កេះ​

0

ខេត្តព្រះសីហនុ៖ ដោយអនុត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអោយអាជ្ញាធរ មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ចុះចែកទឹកជូនប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។
ក្នុងយុទ្ធការសម្ដេចតេជោចែកទឹកជូនប្រជាជននៅទូទាំងប្រទេសនេះ នារសៀលថ្ងៃទី១០ខែឧសភាម្សិលម៉ិញនេះ លោក សុន សេងហួត អនុរដ្ឋលេខាធិការក្រឧស្សាហ៍កម្មនិងសិប្បកម្មតំណាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្មនិងសិប្បកម្មបានដឹកទឹក ចំនួន៤២ ម៉ែត្រគូប ទឹកបរិសទ្ឋ អង្គរពួរ៉ូចំនួន១០០០កេះ ដែលជាអំណោយរបស់ក្រុមហ៊ុនស្រាបៀរអង្គរចែកជូនបងប្អូនប្រជាពលរដ្ឋនៅ ភូមិបឹង វែង ភូមិបឹងធំនិងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ចំនួន៥០០គ្រួសារ។
មានប្រសាសន៍ក្នុងពិធី យុទ្ធនាការសម្ដេចតេជោចែកទឹកជូនប្រជាជន លោក សុន សេងហួត អនុរដ្ឋលេខាធិការក្រឧស្សាហ៍កម្មនិងសិប្បកម្មតំណាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហ៍កម្មនិងសិប្បកម្ម ក៏ដូចជា លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ ក៏បានពាំនាំ ការផ្តាំផ្ញើសួរ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។IMG_2959 IMG_2992 IMG_2954
.ទឹកស្អាត និងទឹកបរិសុទ្ធ ចែកជូនបងប្អូនប្រជានពលរដ្ឋនាពេលនេះ គឺដើម្បីជួយសម្រាលទុក្ខលំបាកខណៈប្រទេសកម្ពុជា កំពង់ ទទួលរងកម្តៅ ជាពិសេសខេត្តព្រះសីហនុ ដែល កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ។ ការចែក ទឹក ស្អាតនាពេល នេះដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការ នយោបាយ ពូជសាសន៍ ពណ៌សម្បុរនោះទេគឺ ធ្វើយ៉ាងណាចុះជួយចែកទឹកជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋណា ម្នាក់ ខ្វះ ខាត ទឹក ប្រើ ប្រាស់ក្នុងរដូវប្រាំងនេះទេ។ ហើយក៏សូមគុណផងដែរចំពោះក្រុមហ៊ុនស្រាបៀរអង្គរដែលបានផ្ដល់ទឹកស្អាតជូនប្រជាជនទូទាំងប្រទេស កំពុងជួយការខ្វះខាតទឹកប្រើប្រាស់នាពេលនេះ ។
.ជាមួយគ្នានេះ លោក អនុរដ្ឋលេខាធិកាបានមានប្រសាសន៍បន្ថែមផងដែរថាដើម្បីទប់ស្កាត់គ្រោះ ធម្ម ជាតិ នៃការ កង្វះទឹក ប្រើប្រាស់សំរាប់ឆ្នាំក្រោយៗទៀតអាជ្ញាធរខេត្តត្រូវតែបំផុស ប្រជាពលរដ្ឋ ឲ្យរូម គ្នាជីកស្រះ ស្ដារស្រះ ត្រពាំង បឹងបួរ ជីកអណ្ដូង ហើយនៅតាមវត្ដអារាមត្រូវមានស្រះទឹក ។ល។ ហើយការប្រើ ប្រាស់ ទឹកត្រូវចេះសន្សំសំចៃ ដើម្បីប្រើប្រាស់បានយូ នឹងសូមបង ប្អូនប្រជាពលរដ្ឋយើង ទាំងអស់គ្នាចូលរួមថែរក្សាសុខភាព កូនចៅ ផឹកស្អាត ដេកស្អាត ចៀសវាងនូវជំងឺ ផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថា ទីរួមខេត្ដព្រះសីហនុ មិនទាន់មានការខ្វះខាតទឹកប្រើប្រាស់ នោះទេ គ្រាន់តែមានឃុំ ទាំង០៨ របស់ស្រុកព្រៃនប់ កំពុងមានភាពរីងស្ងួតខ្លាំងជាងគេ ក៏ប៉ុន្តែប្រភព ទឹកផ្សេង ទៀតនៅមាននៅឡើយ គ្រាន់តែវានៅឆ្ងាយ ខ្វះមធ្យោបាយក្នុងការដឹកជញ្ជួន យកមកប្រើ ប្រាស់ប្រចាំ ថ្ងៃតែប៉ុណ្ណោះ ៕