បន្ទាយមានជ័យ :ឯកឧត្តមសិរីកុសលទេសរដ្ឋមន្ត្រី អនុប្រធានទីមួយអាជ្ញាធរមីនបានណែនាំដល់ម្ដាយក៏ដូចជាក្មេងប្រុសរងគ្រោះដោយសារមីន មិនត្រូវអស់សង្ឃឹមបើទោះជាពិការក្ដីនិងបានណែនាំកុំ ងដែនតាមមេខ្សល់ខុសច្បាប់ សូមរកការងារឬឆ្លងដែនដោយស្របច្បាប់វិញប្រសើរជាង។ ដ្បិតតាមខ្សែបន្ទាត់ព្រំដែនកាកសំណល់ពីសម័យសង្គ្រាមបានកប់រាយប៉ាយក្នុងដី ។ អាជ្ញាធរមីនកំពុងបន្តធ្វើការដោះមីន។
ឯកឧត្តមនិងក្រុមការងារបានយកគ្រឿងបរិភោគនិងថវិកា40ម៉ឺនរៀលប្រគល់ក្មេងប្រុសពិការជើងម្ខាងកំពុង ព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថាក្មេងប្រុសនេះឈ្មោះ ជ្រូកសែតស្រុកកំណើតនៅខេត្តសៀមរាប បានជាន់មីននៅព្រំដែនខ្មែរថៃកាលពីថ្ងៃទី14 ឧសភាឆ្នាំ2016។
ដោយ គៀនច័ន្ទហ៊ីន




































