​គ្រោះថ្នាក់​ចរាចរណ៍​គួរអោយ​រន្ធត់​ដែល​ពុំ​ធ្លាប់មាន​ដោយសារ​រថយន្ដ​យី​ឌុប​៥​ផ្លូវ​បុក​បង្កាន់ដៃស្ពាន​ដាច់​ខ្លួន​ជា​៦​កំណាត់​រាយប៉ាយ​ពេញ​ថ្នល់ ដោយសារតែ​បើកបរ​ក្នុងស្ថានភាព ងងុយដេក

0

កំពង់ធំ= កាលពីវេលា ម៉ោង ១២និង១០នាទីយប់រលងអាធ្រាតឈានចូលថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីរថយន្ដយីឌុប ៥ផ្លូវបុកបង្កាន់ដៃស្ពាន់ដាច់ខ្លួនជា៦កំណាត់ធ្វើអោយអ្នកបើកបររបួសស្រាលម្នាក់និងរបួសធ្ងន់ម្នាក់នៅចំនុច លើស្ពានImage43ពោធិ៍ខាវ ភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានលឺសំលេងសូរដូចរន្ទះក្រោយមកបានឃើញរថយន្ដម៉ាក ហ៊ីយ៉ានដាយ មួយគ្រឿង ពាក់ផ្លាក់លេខ កំពង់ឆ្នាំង 3A0467 ក្បាលពណ៍ សរ ទ្រុង បៃតង បើកពីជើងទៅត្បូង ស្រាប់តែមកដល់ចំនុចកើតហេតុក៏បុកបង្កាន់ដៃស្ពានពោធិ៍ខាវ ពេញទំហឹង បណ្ដាលអោយដាច់ខ្លួនជា៦កំណាត់ បាក់បង្កាន់ដៃស្ពានប្រវែង៥ម៉ែត្រ ទ្រុងរថយន្ដធ្លាក់ទៅក្រោស្ពាន ម៉ាស៊ីនធ្លាក់ទៅកណ្ដាលថ្នល់ ក្បាលឡាន ធ្លាក់ទៅចិញ្ចើមថ្នល Image42កង់មុខជាប់និងក្បាលស្ពាន កងក្រោយធ្លាក់ចូលក្នុងប្រឡាយ បំណែកឡានជ្រុះរាយប៉ាយពេញថ្នល់ អ្នកបើកបររបួសស្រាល ប្រូឡានដេកលក់រងរបួសធ្ងន់ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដខូចខាតទាំងស្រុង តែសំណាងល្អក្នុង១០០០០គ្រោះថ្នាក់ដែលមិនបណ្ដាលអោយមានមនុស្សស្លាប់។
អ្នកបើកបរ ពុំទានបានអត្តញាណនៅឡើយដោយសារ រត់កិច ខ្លួនបាត់និងប្រូឡាន ឈ្មោះ ប៊ូរ៉ាភេទប្រុសអាយុ១៨ឆ្នាំ រងរបួសធ្ងន់បញ្ចូនទៅពេទ្យក្នុងខេត្តកំពង់ធំ បច្ចុប្បន្នកំពុងស្រាវជ្រាវ រកអត្តសញ្ញាណអ្នកបើកបរ៕ប៊ុន រិទ្ធីImage33Image37Image36Image39