ចោរ​២​នាក់ ត្រូវ​នគរបាល​វាយខ្នោះ​ម្នាក់​ខណៈ​ម្នាក់ទៀត​រត់​ ​គេចខ្លួន​បាត់ស្រមោល ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន សម្រេច​តែ​រត់​មិន​រួច​

0

(ភ្នំពេញ)៖ជនត្រូវជាប់សង្ស័យ២នាក់ ត្រូវបានកម្លាំងនគរ បាលប៉ុស្ដិ៍ស្វាយប៉ាកនិងប្រជាការពារដេញតាមប្រម៉ាញ់ចាប់ក្របួចបានភ្លាមៗម្នាក់និងម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលក្រោយពីជននេះបានធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះដែលកំពុងជិះបើកម៉ូតូចេញពីរោងចក្រដើម្បីត្រឡប់ទៅផ្ទះវិញ ។

ករណីចោរឆក់កាបូបលុយខាងលើបានកើតឡើងកាលពីវេលាម៉ោង៤៖រសៀល ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៦ នៅត្រង់ចំណុចតាមបណ្ដោយផ្លូវបេតុង ក្រុមទី៤ ភូមិឡកំ បោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក បានបញ្ជាក់ថា ជនត្រូវសង្ស័យមានគ្នា២នាក់ ទី១ឈ្មោះនូ សារី (ហៅញ៉ាញ់)ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរមិនពិតប្រា កដ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ។

ទី២ឈ្មោះហេងភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានមុខរបរនិស្នាក់នៅមិនពិតប្រាកដបានរត់គេចខ្លួនបាត់ទៅ ហើយរួមទាំងដកហូតម៉ូតូ១គ្រឿងម៉ាកគុបមូលពណ៍ខៀវចាស់ពាក់ស្លាកលេខ ភ្នំពេញ ១E-៧៣២៦ដែលជនសង្ស័យ ទាំង២នាក់ជិះធ្វើសកម្មភាព ។រីឯជនរងគ្រោះឈ្មោះ កុល លក្ខិណា ភេទស្រី អាយុ ២២ឆ្នាំ ស្នាក់នៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ចំណែកសម្ភារៈ ដែលត្រូវចោរឆក់យកទៅបាត់នោះរួមមាន៖ ទូរសព្ទ័ដៃចំនួន ០២គ្រឿង១ម៉ាកសាំសុង២ម៉ាកណូគាចុចពិល៣និងថវិការចំនួន៧០ដុល្លារផងដែរ ។

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក បានបញ្ជាក់ទៀតថាមុនកើតហេតុ ជនរងគ្រោះបានជិះបើកម៉ូតូចេញពីរោងចក្រ គីឡូ ម៉ែត្រលេខ១០ សំដៅទៅផ្ទះលុះមកដល់ចំណុចកើត ហេតុ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះបើក ម៉ូតូ១គ្រឿង តាមពីក្រោយមកធ្វើសកម្មភាពឆក់កាបូបបាន សម្រេចតែម្តង ។មន្ត្រីនគរបាលបានបន្តថា ក្រោយពីជន សង្ស័យទាំង២នាក់ធ្វើសកម្មភាពឆក់រួចក៍បានជិះម៉ូតូរត់គេចខ្លួនរហូតមកដល់ចំណុចក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ត្រូវបានកម្លាំងប្រជាការពារសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាកដេញតាមឡោមព័ទ្ធចាប់ក្របួចបានម្នាក់ខណៈជនសង្ស័យជាបក្ខពួកម្នាក់ទៀតដែលអង្គុយពីក្រោយនិងជាអ្នកឆក់កាបូប បានលោតចុះពីលើម៉ូតូរត់គេចខ្លួនបាត់ស្រ មោលតែម្ដង ។

មន្ត្រីនគរបាលបានបន្ថែមថា បច្ចុប្បន្ន ជនត្រូវសង្ស័យជាចោរ ឆក់កាបូបម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវចាត់ការតាមនិតិវិធីច្បាប់ព្រមទាំងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួនដោយយកទាំងការបូបដាក់ប្រាក់ទៅបាត់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕ហាស់ កំសាន្ដ

photo_2016-05-17_11-01-39 photo_2016-05-17_11-01-35