កំពង់ធំៈកូនប្រុសលោក កុក លន់ លោក ចាន់ លាងហៃ ត្រូវបានឃាត់ខ្លួនពីប្រទេសវៀតណាម កាលវេលាម៉ោង ១០.៣០នាទី ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បន្ទាប់ពីបានប្រើហឹង្សាដោយប្រើអាវុធ ទៅលើស្ត្រីម្នាក់ ក្នុងពិធីមួយជប់លាងមួយ ដោយបានយកកែវគុបចំក្បាលស្ត្រីរូបនោះ បង្ករឲ្យទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរប៉ះពាល់ និងផ្ទៃមុខ និងក្បាល ហើយបានឡើងជិះរថយន្តបើកទៅ រមណីយដ្ឋានព្រៃប្រស់ ទុករថយន្តចោល ហើយបានរត់គេច ខ្លួនរហូតមកដល់ពេលនេះ ហើយត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ នៅវេលាម៉ោង ១១.១៥នាទី យប់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៦។
លោក ចាន់ លាងហៃ ជាជនសង្ស័យ អាយុ ២៥ឆ្នាំ នៅលីវ រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានឪពុកឈ្មោះ ចាន់ កុកលន់ ម្តាយឈ្មោះ ឈៀក ស៊ីណៃ ជនសង្ស័យ ចាន់ លាងហៃ ត្រូវបាន ឃាត់ខ្លួន តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់ លោក ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ លេខ ១៨៩/២០១៥ សំណុំរឿង លេខ ៣១៩ ចុះថ្ងៃទី៣០ខែមេសា ឆ្នាំ ២០១៥ ត្រូវបានផ្តន្ទាទោសតាមបញ្ញាតិ មាត្រាលេខ ២១៨នៃក្រមព្រហ្មទណ្ទ ។
សូមបញ្ជាក់ផងដែរថា លោក ចាន់ លាងហៃ គឺជាកូនប្រុសរបស់លោក ចាន់ កុកលន់ ជាថៅកែរោងម៉ាស៊ីនកិនស្រូវ និងជាមនុស្សមានឈ្មោះបោះសំលេង ល្បីល្បាញក្នុងខេត្តកំពង់ធំ បានរកស៊ីភាគហ៊ុនជាមួយស្ត្រី រងគ្រោះ ដែលត្រូវបាន កូនប្រុសរបស់លោក យកកែបស្រាគុបចំពីមុខ បែកកែវស្រា បង្ករឲ្យរបួស កាលពីអំឡុងខែមេសា ឆ្នាំ ២០១៥ បន្ទាប់មកកូនប្រុសរបស់លោក កុក លន់ បានរត់គេចខ្លួនបាត់ស្រយោល ទើបតែ សមត្ថកិច្ច ស្រាវជ្រាវតាមចាប់ខ្លួនបាន ហើយនិងបញ្ជូនមកស្នងការខេត្តកំពង់ធំ ដើម្បីរងចាំបញ្ជូនទៅពន្ឋនាគារខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៦ ។
ដោយ ប៊ុន រដ្ឋា




































