( រូបភាពវីដេអូ) តំណាងរបស់កីឡាករ Mats Hummels បានលើកឡើងថា ខ្សែការពាររូបនេះគឺមិនចាកចេញពីក្រុម Borussia Dortmund ឡើយទោះបីជារូបគេកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Manchester United ក៏ដោយ ។ គ្រូបង្វឹកថ្មីរបស់ Manchester United លោក Louis van Gaal ត្រូវបានគេមើលឃើញថា មានបំណងចង់បាន កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះបន្ទាប់ពីខ្សែការពារ២រូបគឺ Nemanja Vidic និង Rio Ferdinand បានចាកចេញពីក្លិប ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តំណាងរបស់ Hummels បាននិយាយប្រាប់គេហទំព័រ talkSPORT ថា “នេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ពេលនេះ Hummels គឺរីករាយលេងឲ្យ Dortmund ហើយរូបគេកំពុង ផ្តោតសំខាន់ពីការប្រកួត World Cup” ។ គួរបញ្ជាក់ថា Hummels បានលេងឲ្យក្រុម Dortmund រយៈពេល៥ឆ្នាំហើយបន្ទាប់ពីរូបគេចាកចេញពី Bayern Munich ៕