VIDEO ឧ​ត្ត​ម​សេនីយ៍​ទោស វ៉ាន់ វិសាល ប្រគល់​រថយន្ត​មួយគ្រឿង​ដល់​ស្នាក់ការ​កងរាជអាវុធហត្ថ​B8.1 ឃុំ​កំពង់​ឃ្លាំង

0

សៀមរាបៈ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ាន់ វិសាល បានប្រគល់រថយន្តអន្តរា គមន៍ដល់ស្នាក់ការB8. 1 ដែលជាកម្លាំងកងរាជអាវុធហត្ថការពារ សន្តិសុខ និងសុវត្តិភាពជូនប្រជាពលរដ្ឋ ដែលរស់នៅ បឹងទន្លេសាប ស្ថិតនៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ពិធីប្រគល់រថយន្តម៉ាក នីសាន់ មួយបាំងកន្លះ ជូនស្នាក់ការកងរាជអាវុធហត្ថB8. 1 ត្រូវបានប្រគល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ាន់ វិសាល មេបញ្ជការកងរថក្រោះ និងរថពាសដែក សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមទទួល ដោយលោក ញឹម សិលា មេបញ្ជាការងកងរាជអាវុធហត្ថខេត្តសៀមរាប តំណាងអង្គភាពបបញ្ជាការកងរាជអាវុធហត្ថខេ្តសៀមរាប និងលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម រួមទាំងមេភូមិ មេឃុំ ប្រជាពលរដ្ឋចូលរួម យាងអធឹកអធ័ម ។
លោក ប៉ា ពួ មេឃុំកំពង់ឃ្លាំង បានសម្តែងនូវការដឹងគុណដ៏ធំធេង ដែលឯកឧត្តម វ៉ាន់ វិសាល បានយកចិត្ត ទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកំពង់ឃ្លាំង ដែលតែងតែជួបនូវគ្រោះធម្មជាតិជាញឹកញាប់ ដោយសារតែឃុំកំពង់ឃ្លាំង គឺជាឃុំមួយស្ថិតនៅជាប់បឹងទន្លេសាប ៦ខែលិចទឹក ៦ខែគោក ប្រជាពលរដ្ឋ ៧០ភាគរយប្រកបមុខរបរនេសាទត្រី ជាក់ស្តែងក្នុងរយះពេលកន្លងមកនេះ ឯកឧត្តម វ៉ាន់ វិសាល បានជួយ ជីកស្រះថ្មី និងស្តាស្រះចាស់បានចំនួន ១៧កន្លែង ជួយសាងសង់ស្ពានថ្មសម្រាប់ឲ្យប្រជាពលរដ្ឋឆ្លងកាត់ មានប្រវែង ៣៧ម ឧបត្ថម្ភរថយន្តសង្គ្រោះសម្រាប់មណ្ឌលសុខភាពកំពង់ឃ្លាំងមួយគ្រឿង ឧបត្ថម្ភរថយន្តអន្តរាគមន៍ដល់កងរាជអាវុធហត្ថមួយគ្រឿង មិនតែប៉ុណ្ណោះបានផ្សាភ្ជាប់នឹងវិស័យមនុស្សធម៌ សាងសង់ផ្ទះចំនួន២គខ្នង ជូនទុរគត់ជន និងបានឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០៩គ្រួសារ រួមទាំងការងារមនុស្ស ធម៌ជាច្រើនទៀត ។
លោក ញឹម សិលា មេបញ្ជាការង កងរាជអាវុធហត្ថខេត្តសៀមរាប បានផ្តាំផ្ញើរដល់ប្រធានស្នាក់ការ B8.1 យក រថយន្តទៅថែរក្សា ហើយមិនមែនប្រើប្រាស់តែសម្រាប់ អន្តរាគមន៍នោះទេ គឺត្រូវប្រើប្រាស់ជួយដល់ប្រជាពលរដ្ឋ សព្វបែបយ៉ាងទាំងការងារសង្គ្រោះ បង្កា និងបង្ក្រាប ហើយមិនអនុញ្ញាតិឲ្យមានការ ទាលុយពីប្រជា ពលរដ្ឋនោះឡើយ ។
លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានបញ្ជាក់ថាប្រាប់ប្រជាពលរដ្ឋថា នេះជាសមិទ្ធិផល ដែលបានឧបត្ថម្ភទាំងថវិកា និងកំលាំងកាយ របស់ឯកឧត្តម វ៉ាន់ វិសាល ជួយសង្គ្រោះភាពខ្វះខាត និងទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំកំពង់ឃ្លាំង ដោយបានចំណាយថវិការាប់សែនដុល្លា រួមទាំងបាន កសាងសមិទ្ធិផលជាច្រើន ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវតបស្នងសងគុណវិញ មិនត្រូវភ្លេចគុណនោះទេ ដូចចាស់បុរាណនិយាយថា បើដឹងទឹកប្រើ កុំភ្លេចនឹកដល់ម្ចាស់ស្រះ បើឆ្លងស្ពានកុំភ្លេចជួយគ្នាថែរក្សាអោយប្រើបានយូរអង្វែងផង ហើយត្រូវដឹងគុណម្ចាស់ស្ពានផង ដូច្នេះបងប្អូនបានមើលឃើញនិងភ្នែក ច្បាស់ហើយ នេះគឺជាគោលនយោបាយរបស់ គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំនាវាសន្តិភាព ឆ្ពោះទៅកាន់ការ អភិវឌ្ឍន៍សង្គមឲ្យមានការរីកចម្រើន ដោយសារគណៈបក្សប្រជាជនកម្ពុជា មានស្ថេរភាពនយោបាយ ហើយបានចុះជួយបងប្អូនគ្រប់ទិសទី ទៅណាមានទុក្ខលំបាក់ ទីណាមានគ្រោះធម្មជាតិ គឺគណបក្សប្រជាជន ចុះជួយបានទាន់ពេលវេលា ដោយមិនទុក្ខឲ្យប្រជាពលរដ្ឋមួយណាដេកស្លាប់ដោយមិនមានការអើពើ បីសំណាក់អាជ្ញាធរនោះឡើយ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ាន់ វិសាល បានមានប្រសាសន៍ថា ការផ្សាភ្ជាប់និងឧបត្ថម្ភគាំទ្រដល់កងកម្លាំងនេះគឺជាការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស សម្តេច ហ៊ុន សែន ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ ចំពោះបញ្ហាសន្តិសុខ និងសុវត្តិភាពរបស់បង ប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំកំពង់ឃ្លាំង ក្នុងនោះដែរឯកឧត្តម វ៉ាន់ វិសាល បានសន្យាថានិងជួយ ស្តាព្រែកកំពង់ឃ្លាំងបន្តទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ មកកំសាន្តនៅក្នុងឃុំកំពង់ឃ្លាំង តែទាល់តែមានការចូលរួមគាំទ្រពីសំណាក់បងប្អូនផងដែរ ឯកឧត្តមបានថ្លែងថា បងប្អូនប្រជាពលរដ្ឋដែលរស់ នៅក្នុងឃុំកំពង់ឃ្លាំងនេះ គឺសុទ្ធតែបងប្អូនកូនក្មួយ និងជាស្រុកកំណើតរបស់ឯកឧត្តម ត្រូវតែជួយគ្នាទៅវិញ ទៅមក បើមិនជួយគ្នាទៅជួយអ្នកណា និយាយរួមគឺពុំដែលឃើញមានគណបក្សណាចុះមកជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាកនោះទេ គឺមានតែគណបក្សប្រជាជនមួយគត់ដែល មិនដែលសន្យាជាមួយប្រជាពលរដ្ឋ គឺហ៊ាននិយាយគឺហ៊ានធ្វើ ហ៊ានថាហ៊ានទទួលខុសត្រូវ ។
ដោយ ប៊ុន រដ្ឋា

asset (2) asset (3) asset (4) asset (5) asset (6) asset (8) asset (9)

asset