​ ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​ជូន​ដំណើរ​ទ័ព​ត្រៀម​ចំ​ល័ត​អន្ដរាគមន៍​ទៅ​ព្រំដែន ប្រាសាទព្រះវិហារ

0

កំពង់ធំៈ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំរួមទាំងអភិបាលស្រុកជុំវិញខេត្ត និងប្រធានអនុប្រធានមន្ទីរ បានចូលរួម ជូនដំណើរកងកម្លាំង ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមចល័តអន្តរាគមន៍តាមបទបញ្ជាថ្នាក់លើ ដើម្បីការពារជាតិមាតុភូមិ ដោយមានការចូលរួម លោក ឧត្តម សេនីយ៍ទោ ស៊ិន ស៊ីណាត តំណាងអគ្គនាយកដ្ឋាន ភភាហិរាញវត្ថុ និង លោកឧត្តមសេនីយ៍ទោ មាសស៊ុម មេបញ្ចាការរងយោធភូមិភាគទី៤ប្រចាំទិសកំពង់ធំ ។
ពិធីជូនដំណើរទ័ពត្រៀមចល័តនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៦ដែលមានកម្លាំងតំបន់ប្រត្តិបត្តិការសឹករងកំពង់ធំចំនួន២២០នាក់ និងត្រូវបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគនិងសម្ភារះប្រើប្រាស់ដូចជា អង្រឹងចំនួន២២០ តង់១០វិទ្យុទាក់ទង២៥គ្រឿង ព្រមទាំងថវិកាមួយចំនួន។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបាន ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងនាយទាហានដែលបានចូលរួម យកចិត្តទុកដាក់ព្រមឧបត្ថមដល់កងកម្លាំង តំបន់ប្រតិបត្តិការសឹងរងកំពង់ធំ ធ្វើមានភាពកក់ក្ដៅ ជឿរជាក់យ៉ាងមុតមាំ ចំពោះរាជរដ្ឋាភិបាល ដែលបានជួយឧបត្ថម ទាន់ពេលវេលាដល់កម្លាំងដែលត្រៀមចល័ត ដែលកំពុងខ្វះខាត នៅពេលខាងមុខ និងសូមប្តេជ្ញាចិត្តការពារជាតិ សាសនាព្រះមហាក្សត្រ និងដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានផ្តាំផ្ញើរថា ថ្វីត្បិតតែប្រទេសយើងគ្មានសង្គ្រាមក៏ដោយក៏យើងត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ចដើម្បីការពារជាតិមាតុភូមិ តំបន់សមភូមិ ដែលត្រូវបានប្រឈមមុខនូវការលំបាកខ្លះក៏ដោយ ក៏យើងប្ដេជ្ញារួមគ្នាដោះស្រាយ អោយបានល្អប្រសើរឡើងវិញ និងសុំអោយ អាជ្ញាធរមូលដ្ឋាន មានការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារទ័ព អោយបានខ្ពស់ ដោយជួយឧបត្ថម្ភជាផ្ទះជាជំរកស្នាក់ នៅ និងសម្ភារះផ្សេងៗក្នុងការរស់នៅ ព្រោះក្រុមគ្រួសារទាំងនេះមិនអាចទៅរស់នៅជាមួយស្វាមី នៅតំបន់សមភូមិ បានឡើយ ៕ ប៊ុន រដ្ឋា

13265943_637527396410992_3615657569973276897_n 13233051_637527513077647_2207707745034745275_n 13227051_637527699744295_7966739769389863093_n 13226930_637527653077633_2052298241985325260_n photo_2016-05-23_16-34-44 photo_2016-05-23_16-34-42 photo_2016-05-23_16-34-39 photo_2016-05-23_16-34-36 photo_2016-05-23_16-34-33 photo_2016-05-23_16-34-30 photo_2016-05-23_16-34-27 photo_2016-05-23_16-34-24 photo_2016-05-23_16-34-21