​ ​ទាហាន​សឹង​រង​ក្រុង​សំរោង​ម្នាក់​ផឹកស្រា​ស្រវឹង ដើរ​ដេក​កណ្តាលផ្លូវ​ត្រូវបាន​រថយន្ត​កិន​ស្លាប់ រីឯ​រថយន្ត​គេច​បាត់​

0

ខេត្តឧត្តរមានជ័យ ៖ នាយទាហានសឹករងម្នាក់ពេលផឹកស្រាស្រវឹងក៌ឈប់ម៉ូតូ ដេកកណ្តាលផ្លូវជាតិលេខ៥៦បណ្តាលអោយរថយន្តមិនស្គាល់ម៉ាកកិន ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះនៅយប់រំលងអាធាត្រ ១២និង១៣នាទី ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ ៥៦ ស្ថិតនៅខាងលិច ភូមិទន្លេស ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់រថយន្តកិមនុស្សម្នាក់ស្លាប់ ជនរងគ្រោះឈ្មោះនួន រិទ្ធី (ហៅឌីន) ភេទប្រុស អាយុ ៣១ ឆ្នាំ ជាទាហានសឹងរង ក្រុងសំរោង រស់នៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។
បើតាមការសាកសួរពីប្រជាពលរដ្ឋ និងពិនិត្យកន្លែងកើតហេតុ ជនរងគ្រោះខាងលើនេះបានស្រវឹងស្រា ហើយឈប់ម៉ូតូដេកនៅកណ្តាលផ្លូវ មានរថយន្តមិនស្គាល់ម៉ាក បើកកិនស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ចំណែកម៉ូតូនៅកៀនផ្លូវជាតិ ។ចំណែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

photo_2016-05-25_10-46-56