ភ្នំពេញ៖ បុរសម្នាក់ពេលចេញពីផឹកមានសភាពស្រវឹងជោគបានបើកម៉ូតូបោះពួយក៏ជ្រុលបុកម៉ូតូមួយគ្រឿងដួលរបួសធ្ងន់ធ្ងរខ្លួនឯង កាលពីវេលាកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខ ក្រុមប្រឹក្សា អភិវឌ្ឃន៍កម្ពុជា តាមបណ្ដោយផ្លូវព្រះសីុសុវត្តិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុដែលឃើញហេតុការណ៍គ្រោះថ្នាក់នោះឲ្យដឹងថាបុរសរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ខៀវ ពាក់ស្លាកលេខ1CB.9850 ទើបចេញពីផឹកមានសភាពស្រវឹងជោគជាំ បើកបោះពួយយ៉ាងលឿនផងនោះក៏បានជ្រុលទៅកៀរកន្ទុយម៉ូតូមួយគ្រឿងទៀតដែលនៅពីមុខបណ្ដាលឲ្យដួលបោកទៅនិងថ្នល់របួសធ្ងន់ក្បាលធ្ងន់ធ្ងរតែម្តង។
ប្រភពព័ត៌មានបានបន្តទៀតថាចំណែកឯម៉ូតូដែលត្រូវបុកពីក្រោយនោះ បានលើកម៉ូតូជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្ដងព្រោះឃើញជនរងគ្រោះជាអ្នកបង្កហេតុទទួលរងរបួសធ្ងន់ធ្ងរហើយនោះ។បន្ទាប់មកជនរងគ្រោះក៏ត្រូវបានគេរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រផងដែរ ហើយម៉ូតូរបស់ជនរងគ្រោះនោះត្រូវសមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីរង់ចាំប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះវិញ៕




































