​មន្ត្រី​អាវុធហត្ថ​ខេត្តកណ្តាល​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ស្លាប់ រួច​អ្នកបើកបរ​រត់​គេចខ្លួនបាត់

0

កណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១៧ នឹង៥០នាទីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ស្ថិតក្នុងភូមិស្រុកធំ ឃុំជើបកើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាលបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកតូរីស ពណ៌ ស មិនស្គាល់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បានបុកជាមួយម៉ូតូមួយគ្រឿងបណ្តាលអោយជនរងគ្រោះឈ្មោះ វណ្ណ វាសនា ភេទ ប្រុស អាយុ ៣៥ ឆ្នាំមុខរបរ ជាកងរាជអាវុធហត្ថខេត្តកណ្តាល រស់នៅភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។បច្ចុប្បន្នសាកសពប្រគល់អោយបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-25_10-49-12 photo_2016-05-25_10-48-58 photo_2016-05-25_10-49-01