​ ​ក្មេងប្រុស​អាយុ​៧​ខែ​កើត​ជំងឺ​រាករូស​ត្រូវ​បាត់​បង់ជីវិត​ក្រោយពេល​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែ​កច​ខេត្ត​

0

ខេត្តរតនគិរី៖ ជំងឺរាករូសដ៍កាចសាហាវកើតលើកុមារទើបតែបានអាយុ៧ខែក្នុងគ្រួសារទីទ័លក្រមួយហើយក៍បានឆក់យកជីវិតទៅយ៉ាងឆាប់រហ័សបំផុតនៅឯមន្ទីពេទ្យបង្អែកខេត្ត។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតុឈានចូលថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៦។
បើតាមការឲ្យដឹងពីម្តាយក្មេងរងគ្រោះឈ្មោះអ៊ុក ចាន់ឌឿនអាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើចំការមានទីលំនៅភូមិសឹកឃុំតាអងស្រុកកូនមុំ ។បានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះសំណាង ភេទប្រុសអាយុ៧ខែជាកូនទី៣ ក្រោយពេលកើតហេតុកូនរបស់គាត់កើតជំងឺរាករូសរលាកបំពង់ កមានរយ:ពេលពីថ្ងៃនៅឯផ្ទះ ហើយគាត់ក៍បញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។ ទីបំផុតខណះដែលទៅសំរាកព្យាបាលនៅមន្ទីពេទ្យហើយក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាលដូចជាព្យួរសេរ៉ូម ។ល។

បានតែរយ:ពេល៥ថ្ងៃប៉ុណ្ណោះកូនរបស់គាត់ត្រូវស្លាប់ដោយអស់លទ្ធភាពពីក្រុមគ្រូពេទ្យនឹងព្យាបាលបន្តទៅទៀត។ជុំវិញបញ្ហខាងលើនេះលោកផាន់ សុគន្ធា ប្រធានមន្ទីពេទ្យបង្អែកខេត្ត អ្នកសារព័ត៌មានយើងមិនអាចស៊ុការបំភ្លឺបានទេនៅព្រឹកថ្ងៃទី២៥ខែឧសភានេះពាក់ព័ន្ធនឹងជំងឺរាករូសទៅលើក្មេងរងគ្រោះខាងលើនេះដោយលោកអះអាងថារងចាំសួរកូនចៅសិនហើយបិតទូរស័ព្ទ។សាកសពក្មេងរងគ្រោះត្រូវអាណាព្យាបាលយកចេញពីមន្ទីពេទ្យបញ្ជូនទៅធ្វើបុណ្យនៅផ្ទះរបស់ខ្លួនតាមប្រពៃណី៕ដោយ៖ យក្ស ឡោម

photo_2016-05-25_10-49-44 photo_2016-05-25_10-49-40