ខេត្តកណ្តាល÷កម្លាំងអាវុធហត្ថខេត្តកណ្តាលរយះពេល២ថ្ងៃជាប់គ្នានេះ បានបើកប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរគ្រឿងញៀននៅតាមបណ្តាស្រុកក្នុងខេត្តកណ្តាល និងបន្តមកកាន់ខណ្ឌទួលគោក រាជធានីភ្នំពេញដោយចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់ព្រមទាំងដកហូតបានថ្នាំញៀនប្រមាណ២០កញ្ចប់។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានអោយដឹងថារយះពេល២ថ្ងៃគឺថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០១៦កម្លាំងអាវុធហត្ថខេត្តកណ្តាលបានបង្ក្រាបករណីគ្រឿងញៀនចំនួន៣លើក។ទី១-នៅ ស្រុកស្អាង ការបង្ក្រាបបានធ្វើឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្នុង ភូមិលេខ១ឃុំស្វាយរលំដោយឃាត់ខ្លួនជនសង្ស័យនាក់៤ នាក់ ដោយដកហូតសារធាតុញៀន (ម៉ាទឹកកក) ចំនួន៥ កញ្ចប់ធំ និង១កញ្ចប់តូច ឧបករណ៍ប្រើប្រាស់ សម្ភារ:វេចខ្ចប់មួយចំនួន។
ដោយមានចម្លើយសារភាពពីជនសង្ស័យនៅវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងបានធ្វើការពន្លាតដែនដី សហការជាមួយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ កម្លាំងបានបង្ក្រាបករណីជួញដូរសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្រាប់ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោកដោយដកហូតសារធាតុញៀនចំនួន២កញ្ចប់ធំ។ទី២នៅ ស្រុកខ្សាច់កណ្តាល ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង៣៖៤០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅលើដងផ្លវចំណុច ភូមិវិហាសួគ៏ជើង ឃុំ វិហាសួគ៍ ស្រុកខ្សាច់កណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនចំនួន៥កញ្ចប់។
ទី៣-សម្រាបស្រុកកណ្តាលស្ទឹង ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន10កព្ចាប់ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន១ កាំភ្លីេងកែច្នៃប្រីេខ្យល់ ០១ដើម ដែកឆាបចុងស្រួចចំនួន០១ដើម ដែកស្នរចុងស្រួច០១ដើម សម្ភារវេចខ្ចាប់ និងសំរាប់ប្រីេប្រាស់មួយចំនួន។
មន្ត្រីអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថាប្រតិបត្តិការទាំង៣លើកខាងលើនេះបានធ្វើឡើងក្រោមការដឹកនាំបញ្ជាពីលោកសំតុលាមេបញ្ជាការនិងចុះដឹកនាំអនុវត្តផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អីុណាន ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោល ម៉ៅ ភារុណ អភិបាលខេត្តកណ្តាល ព្រមទាំងមានការសហការនិងសម្របសម្រួលពីលោកព្រះរាជអាជ្ញា លឹម សុគន្ថាជំនាញកងរាជអាវុធហត្ថផ្ទៃប្រទេសនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងល្អទាន់ពេលវេលា។
បើតាមចំលើយសារភាពរបស់ជនសង្ស័យថាថ្នាំញៀនទាំងនោះពួកគេនាំយកពីភ្នំពេញទៅចែកចាយនៅទឹកដីខេត្តកណ្តាល។ជនសង្ស័យទាំង៨នាក់ កំពុងសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕




































