ភ្នំពេញ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ត៍ស្រះចកឃាត់ខ្លនកាលពីវេលាម៉ោង១៤រសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៦នៅចំណុចភូមិ៣ផ្លូវរថភ្លើងក្នុុង សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។លោកកាន់ វណ្ណៈ នាយនគរបាលបុស្តិ៍រដ្ឋបាលស្រះចកបានធ្វើឲ្យដឹងថាការឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះហុងសែនភេទប្រុសអាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។ចំណែកវត្ថុតាងដកហូតថ្នាំញៀន៥កញ្ចប់តូចនិងលុយខ្មែរចំនួន៣០០០០មឹុនរៀលទូរសព្វ័ដៃមាក់mafonចំនួនមួយ។
លោកមេប៉ុស្ត៍ស្រះចកបានឲ្យដឹងទៀតថាមុនពេលឃាត់ខ្លូនជនសង្ស័យរូបនោះគឺកម្លាំងនគរបាលស្រះចកបានចេញល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីពួនស្ទាក់ទប់ស្កាត់រាលបទល្មើសផ្សេងដោយអនុវត្តតាមការណែនាំរបស់អភិបាលខណ្ឌដូនពេញលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញដែលបែងចែកឲ្យកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ទាំងអស់ត្រូវទ្រោលសភាពការណ៍ចេញពួនស្ទាក់គ្រប់រូបភាពដើម្បីបង្កាទប់ស្កាត់រាល់បទល្មើសឲ្យទាន់សភាពកាណ៍ដូច្នេះហើយកម្លាំងនគរបាលប៉ុស្ត័ស្រះចកបានទទួលព័ត៌មានសង្ងាត់ថាមានជនសង្ស័យម្នាក់កំពុងជួញដូរនៅចំណុចកើតហេតុនោះក៏កម្លាំងឃើញជាក់ស្តែងក៏ឃាត់ជនសង្ស័យរូបនោះព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន០៥កញ្ចប់ដេីម្បីកសាងសំណំុរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតីវិធីនៃច្បាប់៕




































