ភ្នំពេញ៖ រថយន្តទំនើប២គ្រឿងមានម៉ាករ៉ែងរ៉ូវ័រនិងម៉ាករថយន្តកាម៉ារីបាឡែនបានបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ម្នាក់កាលពីវេលាម៉ោង២នឹង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតខាងជើងវិមានឯករាជ្យ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹងរ៉ាំង ខណ្ឌដូនពេញ ។
ប្រភពពត៌មានជំុវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកាម៉ារីបាឡែន ពណ៍ផ្ទៃមេឃមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2S-1483 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសេរីទំនើបមួយគ្រឿងទៀតម៉ាករ៉ែងងរ៉ូវ័រ ពណ៍ស គ្មានស្លាកលេខដែលនៅក្នុងរថយន្តមាននោះមានមនុស្សប្រុសនិងស្រី៥ទៅ៦នាក់ប្រហែលទើបចេញពីផឹកស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំបានបើកបរយ៉ាងលឿនតាមបណ្ដោយផ្លូវព្រះសុរ៉ាម្រឹតហើយបានបត់ស្ដាំឡើងមហាវិថីព្រះនរោតម្ដដោយមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្ដកាមរីបាឡែន ពេញទំហឹងបណ្តាលឱ្យរថយន្ដទាំងពីរគ្រឿងរងការខូចខាតទៅមុខលែងរួចហើយចំណែកម្ចាស់រថយន្ដកាមរីបាឡែនរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ។
ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានគេជួយយកចេញពីក្នុងរថយន្តដើម្បីជួយសង្គ្រោះ ចំណែកភាគីម្ខាងទៀតបន្ទាប់ពីបង្កហេតុ បានចេញពីក្នុងរថយន្តព្រមទាំងមានអាការៈស្រវឹងធ្លាក់ភ្នែកផងនោះបានដើរចង្អុលមុខរករឿងគេឯង និងថែមទាំងបានស្ទុះមករកវាយអ្នកសារពត៌មាន ពេលដែលចុះទៅថតយករូបភាពផងដែរ ហើយបន្ទាប់មកមួយសន្ទុះក្រោយដោយឃើញសភាពមិនស្រួលក៏បានគេចខ្លួនបាត់អស់តែម្តង ។ប្រភពពត៌មានបានបន្តទៀតងថាសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ប៉ុន្តែភាគីតំណាងខាងរថយន្តបង្កបានមកដោះស្រាយជាមួយភាគីរងគ្រោះ ដោយព្រមព្រៀងគ្នាយករថយន្តទៅជួសជុលឱ្យវិញ និងចេញសងថ្លៃព្យាបាលជំងឺដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុផងដែរព្រោះមិនចង់មានរឿងវែងឆ្ងាយនោះ៕




































