ភ្នំពេញ ៖ សង្ស័យ ០២នាក់ត្រូវបានម្ចាស់ប្រជាពលរដ្ឋដេញចាប់បានហើយស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន តែសំណាងល្អបានសម្ថកិច្ចមកទាន់ ។ ហេតុការណ៍ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងជើងកែងវត្តទួលសង្កែ តាមបណ្តោយផ្លូវលេខ៦២ ក្រុមទី១២ ស្ថិតក្នុងភូមិទូលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបខ្លួនបានជិះម៉ូតូចេញពីធ្វើការម្តុំអង់តែនទួលគោក ជិះតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង មានបំណងទៅចូលរួមបុណ្យសពមិត្តភ័ក្ត្រនៅម្តុំគីឡូម៉ែត្រលេខ៩ ស្រាប់តែពេលជិះមកដល់ចំណុចម្តុំលក់ផ្កាផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ក៏មានជនសង្ស័យ ០២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០០៦ គ្មានស្លាកលេខ បានមកជិតហើយបានធ្វើសកម្មភាពឆក់កាបូបយកទៅបាត់ ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះរូបខ្លួនបានជិះម៉ូតូដេញតាមពីក្រោយ រហូតមកដល់កែងវត្តទួលសង្កែ សង្កាត់ទួលសង្កែ ដោយសារតែចរាចរចង្អៀតកកស្ទះផ្លូវផងនោះ ហើយជនសង្ស័យក៏បានជិះម៉ូតូទាក់ដៃចង្កូតជាមួយអ្នកដំណើរ ទើបម្ចាស់កាបូបស្រែកថា ចោរៗ ពេលនោះ អ្នកធ្វើដំណើរជិតនោះ ក៏បានពទ្ធ័ចាប់ ហើយមិនតែប៉ុណ្ណោះក៏មានការបញ្ចេញកំហឹងទៅលើលោកចោរទាំងនោះ ម្នាក់មួយដៃម្នាក់មួយជើងធ្វើអោយពួកគេសន្លប់ ក្រោយមកសមត្ថកិច្ចបានទៅដល់ ហើយបានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលសង្កែតែម្តង ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះ ខុន សំខាន់ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិដប្រាកដ មានទីលំនៅម្តុំវត្តគ្រោះ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ សព្វថ្ងៃមកស្នាក់នៅផ្ទះជួលក្រោយវត្ត សារាវត្តី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (ជាអ្នកបើកម៉ូតូ) និងទី២ ឈ្មោះ ថា សូដែន ហៅសីហា ហៅអូន ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិដប្រាកដ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (ជាអ្នកឆក់) ។ ចំណែកឯជនរងគ្រោះមានឈ្មោះ យិន សេងលាង ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៣ ផ្លូវM០៤ ក្នុងបូរីប៉េងហួត សង្កាត់និរោទិ ខណ្ឌច្បារអំពៅ ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដា Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AR-4037 រីឯសំភារៈដែលចោរឆក់នោះរួមមាន ទូរស័ព្ទ IPhone 6 ពណ៌មាស កាបូបដៃមានប្រាក់ ៤០ដុល្លា និងសំភារៈមួយចំនួនទៀត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានប្រគល់សំភារៈទាំងអស់ជូនម្ចាស់ដើមវិញ ។ ចំណែកជនសង្ស័យត្រូវបានសម្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើរបាយការហើយប្រគល់អោយទៅប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ចាត់ការតាមនិតិវិធី ៕




































