រថយន្ត​ហាយ​ឡិន​ឌ័របុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​គ្មាន​ភ្លើង​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ

0

បន្ទាយមានជ័យះ រថយន្តហាយឡិនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង2B-0833បានបុកម៉ូតូមួយគ្រឿងម៉ាកសង់គ្មានភ្លើងផ្លូវពេលយប់ពេញចំពីមុខទំហឹងបណ្តាលអោយបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅម៉ោង០៨យប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៦នេះលើកំណាត់ផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិសែសិនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
នៅកន្លែងកើតហេតុសាក្សីបាននិយាយថាអ្នករងគ្រោះគឺជាអ្នកម៉ូតូមួយគ្រឿងឌុបគ្នាបីនាក់ក្នុងនោះមានក្មេងតូចម្នាក់ផងក្នុងទិសដៅពីលិចទៅកើតគ្មានបើកភ្លើងបំភ្លឺផ្លូវទេហើយម៉ូតូដោះខ្ទេចខ្ទីសល់តែឆ្អឹងលុះមកដល់ចំនុចកើតហេតុក៏ត្រូវរថយន្តដែលបើកបរទិសដៅបញ្ច្រាស់ទិសគ្នាបុកពីមុខពេញទំហឹងបណ្តាលអោយមនុស្សខ្ទាត់ធ្លាក់មកលើផ្លូវ។
សមត្ថកិច្ចនគរបាលចរាចរណ៍បានអោយដឹងថាជនរងគ្រោះដែលស្លាប់នៅនឹងកន្លែងមានឈ្មោះ យស ប៊ុនជឿន ភេទប្រុសអាយុ៣៥ឆ្នាំ ហើយអ្នកឌុបដែលរងរបួសធ្ងន់ឈ្មោះ តូ អភេទប្រុស អាយុ ៣៨ឆ្នាំ និងក្មេងប្រុសម្នាក់ទៀតឈ្មោះ ជឿន ជិន អាយុ ៧ឆ្នាំ ជាកូនប្រុសរបស់ជនរងគ្រោះដែលស្លាប់ក៏រងរបួសធ្ងន់ធ្ងរផងដែរ។អ្នកទាំងបីរស់នៅក្នុងភូមិដីឡូត៍សង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុសមត្ថកិច្ចបានដឹកដឹកបញ្ជូនជនរងគ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ហើយបន្ទាប់មកក៏វាស់វែងនាំយកវត្ថុតាងទាំងពីរមកកាន់ការិយាល័យនគរបាលចរាចរផ្លូវគោកដើម្បីរងចាំដោះស្រាយពេលក្រោយ។ចំពោះសពត្រុមគ្រួសារនាំយកទៅគេហដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

photo_2016-05-26_10-41-05 photo_2016-05-26_10-41-03 photo_2016-05-26_10-41-00