ភ្នំពេញៈ រថយន្តដឹកទំនិញមួយគ្រឿងបើកលឿនពេកកាច់ចង្កូតមិនទាន់ក៏ជ្រុលឡើងខឿនជញ្ចើមផ្លូវ ទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម យ៉ាងពេញទំហឹង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសទេ ហេតុកាណ៏នេះកើតឡើងកាលពីវេលាម៉ោង ៩ៈ00នាទីយប់ថ្ងៃទី២៥ខែឧសភាឆ្នាំ2016 នៅកណ្ដាយផ្លូវ២៧១ក្រោស្ពាន់អាកាសស្ទឹងមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តដឹកទំនិញមួយគ្រឿងបើកបរយ៉ាងលឿនដូចហើយ ខណៈពេលរថយន្តកំពង់ចុះពីលើស្ពាន់អាកាស ដោយកាច់ចង្កូតមិនទាន់ក៏ជ្រុលឡើងខឿនជញ្ចើមផ្លូវ ទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម យ៉ាងពេញទំហឹង បង្កឲ្យភាពភ្ញាក់ផ្អើល ភ្លាមនោះអ្នករថយន្ដទាំង២នាក់រថយន្ដគិចខ្លួនបាត់ស្រមោល បន្សល់រថយន្ដនៅកន្លែងកើតហេតុ ។




































