​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់​បញ្ជូនទៅ​តុលាការខេត្ត​ស្ទឹងត្រែង !

0

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានរងនូវការចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ របស់កម្លាំងនគរបាលខេត្តស្ទឹងត្រែង ។ការចាប់ខ្លួនបុរសសង្ស័យរូបនេះ ត្រូវគេសង្ស័យបានថា បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើនារី ដែលមិនទាន់គ្រប់វ័យរៀបការ ។
ការចាប់ខ្លួនបុរសសង្ស័យខាងលើ ត្រូវគេធ្វើឡើងកាលកាលពីរសៀលថ្ងៃ២៥ឧសភាម្សិលមិញនេះ នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង កែងរង្វង់មូលអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលក្រុងស្ទឹងត្រែងបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនបុរសសង្ស័យ ដោយធ្វើឡើងទៅតាមពាក្យបណ្តឹងពីគ្រួសារយុវតីរងគ្រោះ ដែលទើបមានវ័យ១៤ឆ្នាំប៉ុណ្ណោះ។ យុវតីរងគ្រោះ បានរងនូវការចាប់រំលោភសេពសន្ថវៈ រហូតដល់ទៅពីរលើក គ្រាដែលនាងកំពុងធ្វើអនាម័យ នៅក្នុងបន្ទប់ទឹក នៃស្ថានីយ៍ប្រេងឥន្ទនៈខាងលើ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា បុរសលោ្មភកាមដែលត្រូវចាប់ខ្លួននេះ មានឈ្មោះចាន់ នឿន អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ត្រូវបានឃាត់ខ្លួនភ្លាម គ្រារំលោភបានសំរេចពីរលើក ដោយលើកទី១ នៅថ្ងៃ១៦ឧសភា និងនៅលើកទី២ នៅថ្ងៃ២២ឧសភាកន្លងទៅថ្មីៗនេះ ។ ក្រោយការចាប់ខ្លួនមកសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តទៅលើនាង ដូចការចោទប្រកាន់នោះមែន ។
នៅថ្ងៃ២៦ឧសភានេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការខេត្តស្ទឹងត្រែងនោះហើយ ៗនៅល្ងាចថ្ងៃដដែននេះ មានសេចក្តីរាយការណ៍ ពីសាលាដំបូងខេត្តឲ្យដឹងថា អ្នកទោសស្នេហារូបនេះ ត្រូវបានបញ្ជូនខ្លួនទៅពន្ធធនាគារខេត្ត ដាក់គុកជាបណ្តោះអាសន្ននោះហើយ៕

photo_2016-05-26_22-39-06 photo_2016-05-26_22-39-04 photo_2016-05-26_22-39-02