​ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​ស្លាប់​មនុស្ស​៣​នាក់ រង​បួស​ធ្ងន់​ម្នាក់​

0

(ខេត្តឧត្តមានជ័យ)៖ ករណីទី១ ស្រុុកអន្លង់វែង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើកំណាត់ផ្លូវលេខ ១៧៤ ចំណុចមុខហាងអាហារដ្ឋាន តាគីមខ្យងអាំង ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លងវែង ដោយម៉ូតូ បុកម៉ូតូ បណ្តាលឲ្យស្លាប់ ០១នាក់ ប្រុស របួសធ្ងន់ ចំនួន ០២ នាក់ ប្រុស និង ខូចម៉ូតូ ចំនួន ២ គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១នេះគឺ មូលហេតុ បើកបរលឿន ករណីនេះ អធិការនគរបាលស្រុក បានចាត់តាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាល ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍ យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុក និងធ្វើកំណត់តាមនិតិវិធី ។

ទី២ក្រុងសំរោង ចំណុចផ្លូវជាតិ៦៨ ស្ថិតក្នុងភូមិថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង មានកើតករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងគោយយន្តកន្ត្រៃ (ចតនៅនឹងកន្លែង) បណ្តាលឲ្យស្លាប់មនុស្ស២នាក់ (ស្រី ១នាក់) ។
បង្កដោយឈ្មោះ ដៀប ឃុនស័ក្ត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកាប់គោ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង មុខរបរ ជាទាហានកងរថក្រោះលេខ៦៥ ឈរជើងភូមិផ្អុង សង្កាត់កូនក្រៀល បានបើកបរម៉ូតូ ម៉ាកហុងដាទ្រីម សេ125 ឆ្នាំ2016 ពាក់ស្លាកលេខ ឧ.មានជ័យ 1C-4813 ពីត្បូងទៅជើង មកបុកគោយន្តកន្ត្រៃដែលឈប់ចតស្ងៀម (បណ្តាលឲ្យស្លាប់ នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ) ។
អ្នករួមដំណើរ ឈ្មោះ វេត សានាង ស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិសំរោង ស្រុករលៀផ្អៀរ ខេត្តកំពង់ឆ្នាំង (ស្លាប់ភ្លាមៗ កន្លែងកើតហេតុ ) ។ម្ចាស់គោយន្តកន្ត្រៃ ឈ្មោះ គក់ ស្រស់ ប្រុស អាយុ ១៧ឆ្នាំ រស់នភូមិថ្មី-សង្កាត់ កើតហេតុ ។ក្រោយកើតហេតុ កម្លាំប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកាវាស់វែង និងដកហូតវត្ថុតាង និងនាំខ្លួនម្ចាស់ គោយន្តមកកាន់អធិកាដ្ឋានក្រុង ដោះស្រាយតាមនិតិវិធី៕

photo_2016-05-26_22-39-55 photo_2016-05-26_22-39-53 photo_2016-05-26_22-39-50 photo_2016-05-26_22-39-47