​ ​បុរស​ម្នាក់​បាញ់សម្លាប់​ខ្លួនឯង ក្រោយ​ការបាញ់សម្លាប់​ស្ត្រី​ជា​គូស្នេហ៍​រួច​

0

 ខេត្តរតនគិរីៈ  រឿងរ៉ាវស្នេហាអាថ៌កំបាំងមួយ ត្រូវគេនិយាយថា បានបង្កប់ទុកអស់រយះកាលជាច្រើនឆ្នាំកន្លងមកហើយ រវាងប្អូន និងបងថ្លៃស្រីជីដូនមួយខាងប្រពន្ធ ហើយរឿងរ៉ាវនោះ ត្រូវបានផ្ទុះឡើងដឹងដល់ញ្ញាតិមិត្ត និងអ្នកភូមិផងរបងជាមួយ ធ្វើឲ្យគូស្នេហ៍មួយគូនេះខ្មាស់គេខ្លាំង។ ក្រោយការបែកធ្លាយនោះ ធ្វើបុរសនេះផ្ទុះកំហឹង ទាញយកកាំភ្លើងខ្លីច្នៃ ទៅបាញ់សម្លាប់ស្ត្រីជាគូកំណាន់ រួចមកបាញ់ខ្លួនថែមទៀត។ ហេតុការណ៍នោះ បានកើតឡើងកាលពីថ្ងៃ២៥ឧសភា ម្សិលមិញ ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះ ត្រូវគេស្គាល់ឈ្មោះជឿន សារិន អាយុ៣៥ឆ្នាំ និង មានប្រពន្ធឈ្មោះ អួក ចាន់រី អាយុ២៧ឆ្នាំមានកូនស្រីម្នាក់អាយុ៩ឆ្នាំ។ចំណែក ស្ត្រីរងគ្រោះជាគូកំណាន់ មានឈ្មោះថាន ធូ អាយុ៣៣ឆ្នាំ មានកូន៣នាក់នៅក្នុងបន្ទុក រស់នៅភូមិឃុំកើតហេតុខាងលើ។ ភរិយាបុរសរងគ្រោះ អ្នកនាងអួក ចាន់រី បានប្រាប់ឲ្យដឹងថា ប្តីរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ខ្លួន ហើយរឿងនេះបានកប់ទុក អស់រយះពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយពួកគេបានសន្យាស្បថស្បែរជាមួយគ្នាថា ប្រសិនជាត្រូវស្លាប់ គឺប្តូរស្លាប់ជាមួយគ្នា បើរស់ត្រូវនៅជាមួយគ្នាជារៀងរហូត។ ស្ត្រីភរិយាជនរងគ្រោះបានរៀបរាប់ទៀតថា ក្រោយពេលកើតហេតុ ប្តីរបស់ខ្លួនបានយកកាំភ្លើងកែច្នៃគ្រាប់រំសេវ ទៅបាញ់សម្លាប់គូកំណាន់ចិត្តដល់ផ្ទះ ដែលមានចំងាយ ពីគ្នាប្រមាណជាង១០០ម៉ែត្រប៉ុណ្ណោះ ក្នុងបំណងសម្លាប់គូកំណាន់ជាមុន រួចបាញ់សម្លាប់ខ្លួនឯងជាក្រោយ តែជាចៃដន្យ បាញ់នាងមិនស្លាប់នោះទេ ប៉ុន្តែ ប្តីនាងនឹកស្មានថា បងជីដូនមួយនាងបានស្លាប់ទៅហើយ។

photo_2016-05-26_22-41-58 photo_2016-05-26_22-41-56