​កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ​ចុះបង្ក្រាប​និង​ឆែកឆេរ​ក្នុង​បន្ទប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​

0

ភ្នំពេញៈ   នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៦.ឧសភា.២០១៦កម្លាំងអាវុធហត្ថខណ្ឌដង្កោសហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអ.ហរាជធានីភ្នំពេញ។បានចេញប្រតិបត្តិការចុះបង្ក្រាបនិងឆែកឆេរក្នុងបន្ទប់ជួលដែលមានលេខរៀងទី៤មួយកន្លែងស្ថិតក្នុងភូមិ អន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ដកហូតម្សៅក្រាមពណ៍សថ្លាចំនួន០២កញ្ចប់តូចទូរស័ព្ទចំនួន០៧គ្រឿងកាបូបដៃចំនួន០២និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
ម៉ូតូ០២គ្រឿង ម៉ាកទ្រីមC125ពណ៍ខ្មៅសេរីឆ្នាំ២០១២ ពាក់ស្លាកលេខ.កណ្តាល1S.2371.មួយគ្រឿងទៀត ម៉ាកវីវ៉ា110ពណ៍ខ្មៅសេរីឆ្នាំ២០០៩ពាក់ស្លាកលេខ តាកែវ.1D.3676.។-ជនសង្ស័យដែលឃាត់ខ្លួនរួមមាន÷ទី១.ឈ្មោះ លីម បូប៊ី ភេទប្រុស អាយុ២៤ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី២.ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ទី៣.ឈ្មោះ ទូច ភក្តី ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិបុត្រតាជី សង្កាតព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ទី៤.ឈ្មោះ ឆោម កន្និកា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី៥ដែលជាជនសង្ស័យចុងក្រោយ ឈ្មោះ ខៀវ បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យទាំង០៥នាក់គឺមានមុខរបរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន។បន្ទាប់មកនៅវេលាម៉ោង១៧និង០០នាទីថ្ងៃខែឆ្នាំដដែលដោយមានការសាកសួរបន្ថែមទៅលើឈ្មោះ លីម បូប៊ី និង ឈ្មោះ ឆោម កន្និកាបានសារភាពថាក្រុមរបស់គេគឺនៅមានគ្នាម្នាក់ទៀតគឺឈ្មោះ ខៀវ បញ្ញា ។ ក៏ជាអ្នកចែកចាយគ្រឿងញៀនម្នាក់ដែរ។ ទើបកម្លាំងយើងឈានដល់ការចាប់ខ្លួននៅចំណុចមុចរោងចក្រតុក្កតាស្ថិនៅក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-ដំណើរឿង÷មុនពេលឈានដល់ការឆែកឆេរនិងឃាតខ្លួនជនសង្ស័យទាំង០៣នាក់ដោយធ្វើការដកហូតសំភារៈខាងលើកម្លាំងយើបានទទួលពត៍មានពីបណ្តាញរាយការថានៅចំណុចកើតហេតុខាងលើថាមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មដូច្នេះកម្លាំងយើងក៏ចេញប្រតិបត្តិការដល់កន្លែងបន្ទប់ជួលខាងលើដោយធ្វើកាឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើតែម្តង។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងត្រូវបានបញ្ជូនទៅមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន អ.ហ រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

photo_2016-05-26_22-44-09 photo_2016-05-26_22-44-05 photo_2016-05-26_22-44-03 photo_2016-05-26_22-43-59