ខេត្តព្រះសីហនុៈ នៅវេលាម៉ោង ១០:០០នាទី/ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារ សឺរិនឌីភីធី ស្ថិតក្នុងក្រ១៤ ភូមិ៤ សង្កាត់៤ក្រុងព្រះសីហនុ. មានករណីជនបរទេស ០១នាក់ ស្លាប់ នៅក្នុងបន្ទប់លេខ 016 ជាន់ផ្ទាល់ដី ។
សាកសពជនរងគ្រោះ ឈ្មោះ PAULIC ANDREAS ភេទប្រុស សញ្ជាតិ អូទ្រីស ថ្ងៃខែឆ្នាំកំណើត 17_11_1961 កាន់លិខិតឆ្លងដែនលេខ P3195813 មានសុពលភាពដល់ថ្ងៃទី 19_01_2019 និងទិដ្ឋាការលេខ TI. 11036733 មានសុពលភាពដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ មុខរបរ អ្នកទេសចរណ៍ ។
តាមការរៀបរាប់របស់អ្នកទទួលភ្ញៀវនៃសណ្ឋាគារខាងលើបានឲ្យដឹងថាសាកសពជនរងគ្រោះបានចូលមកជួលបន្ទប់ស្នាក់នៅ ថ្ងៃទី២៥_០៥_២០១៦ វេលាម៉ោង ១៤:៣០នាទី និងបានប្រាប់ទៅអ្នកទទួលភ្ញៀវថា ថ្ងៃស្អែកម៉ោង១០ព្រឹក ជួយហៅគាត់ផងព្រោះគាត់ត្រូវចេញទៅខេត្តកោះកុងតាមរថយន្តក្រុង។
លុះដល់ម៉ោងកំណត់ អ្នកទទួលភ្ញៀវក៏បានទូរស័ព្ទទៅក្នុងបន្ទប់គាត់តែគ្មានអ្នកលើកបន្ទាប់មកក៏បានគោះទ្វារបន្ទប់ក៏នៅតែគ្មានអ្នកបើកដដែល ដោយមានការសង្ស័យ អ្នកទទួលភ្ញៀវ រួមនឹងមិត្តភក្កិជនរងគ្រោះ ក៏បានយកសោរទ្វារបំរ៉ុងមួយទៀត ចាក់បើកទ្វារបន្ទប់ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់នៅលើគ្រែទៅហើយ។
ភ្លាមនោះបុគ្គលិកសណ្ឋាគារខាងលើ ក៏បានទាក់ទងប្រាប់ទៅម្ចាស់សណ្ឋាគារ ដើម្បីរាយការណ៍បន្តទៅសមត្តកិច្ច ។បច្ចុប្បន្នសាកសពរក្សាទុកនៅកន្លែងកើតហេតុបណ្តោះអាសន្នដើម្បីរង់ចាំក្រុមគ្រូពេទ្យនិងសមត្តកិច្ចជំនាញធ្វើកោសល្យវិច្ច័យ។
សេចក្តីរាយការពេលយប់ ម៉ោង៧នេះ លោក ស្នងការនគរបាល ខេត្តព្រះស៊ូហនុ បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារជម្ងឺគាំងបេះដូង ក្រោយពីស្លាប់សមត្ថកិច្ចបានយកសាកសព ទៅតម្កលទុកនៅមន្ទីរពេទ្យបង្អែក រងចាំសាច់ញាតិ ។
ដោយ សាវ៉ុន




































