ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី30 ខែឧសភា ឆ្នាំ2016 វេលាម៉ោង 18:15នាទី លើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ215-216 ចំណោតអូរត្រាវ ស្ថិតនៅក្នុងភូមិ1 សង្កាត់លេខ1 ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្តចំនួន 5គ្រឿងបុកប៉:គ្នា។
បើតាមលោកវរសេនីយ៍ឯកអុីសុខាស្នងការរងនគរបាលខេត្តព្រះសីហនុថ្លែងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយរថយន្តកុងតឺនរ័របស់ក្រុមហ៊ុនតេង ឡាយបើកបរដោយឈ្មោះផល សុភា ភេទ ប្រុស អាយុ៣៥ឆ្នាំ(ក្រោយកើតហេតុបានរត់គេចខ្លួន)មានទិសដៅព្រះសីហនុ-ភ្នំពេញ។
ដំបូងបានប៉ះជាមួយរថយន្តhighlanderដែលមានទិសដៅបញ្ច្រាសគ្នា បណ្តាលអោយខូចខាតតិចតួច។ ហើយបន្ទាប់មករថយន្តកុងតឺនរ័ក៏ជ្រុលល្បឿនបន្តទៅបុកជាមួយរថយន្ត12កៅអី រួចហើយក៍បានទៅបុករថយន្តតាក់សីុវាលរេញនិងរថយន្តLEXUS RX300ជាបន្តបន្ទាប់ ទៀត
មុននិងរថយន្តកុងតឺនរ័នោះក្រឡាប់ធ្លាក់ចេញពីផ្លូវបណ្តាលអោយរថយន្តទាំងអស់នោះរងការខូចខាត។
សេចក្តីរាយការណ៍អោយដឹងផងដែរថាគ្រោះថ្នាក់នេះមានមនុស្សតែ៤នាក់ប៉ុណ្ណោះរងរបួស ក្នុងនោះស្ត្រីម្នាក់របួសធ្ងន់ ហើយស្ត្រីម្នាក់និងបុរស២នាក់ទៀតរងរបួសមធ្យមនិងស្រាល ហើយក្នុងចំណោមនោះក៍មានជនបរទេសផងដែរ។ក្រៅពីនេះក៍មានមនុស្សប្រុសស្រីដែលជិះក្នុងរថយន្តរងគ្រោះយ៉ាងតិច៤នាក់ផ្សេងទៀតរងការប៉:ទង្គិចបន្តិចបន្តួចផងដែរ។
បច្ចុប្បន្នរថយន្តរងគ្រោះថ្នាក់ទាំងអស់ត្រូវបានចាត់ចែងយកមករក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុរងចាំការដោះស្រាយជាក្រោយ៕




































