​កម្លាំង​នគរបាល​វាយខ្នោះ​២​នាក់​បងប្អូន​បង្កើត ក្រោយ​យក ដុំថ្ម​វាយ​២​នាក់​ម្ដាយកូន​ឲ្យ​រងរបួស នៅ​សង្កាត់​ទួល​សង្កែ​

0

 (ភ្នំពេញ)៖បុរសជាជនសង្ស័យ២នាក់បងប្អូនបង្កើតអាងអំណាចនិងខ្នងជាមន្ត្រីនគរបាលបានបង្ករ ហឹង្សាដោយចេតុ នាវាយទៅលើជនរងគ្រោះ២នាក់ម្ដាយកូនបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល លទ្ធផលត្រូវបាននគរបាលប៉ុស្ដិ៍ទួល សង្កែចាប់ក្របួចវាយខ្នោះភ្លាមៗយកមកសាសួរ។ករណីហឹង្សាខាងលើបានកើតឡើងនៅវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៦ នៅចំណុចផ្ទះ គ្មានលេខ ផ្លូវបេតុង ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ។

នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ លោក ហ៊ុយ ហៀន បាន បញ្ជាក់ថា ករណីហឹង្សាដោយចេតុនានេះ បង្ករឡើងដោយ ជនសង្ស័យ២នាក់បងប្អូនបង្កើត៖ទី១ឈ្មោះទ្រីវ សុវណ្ណឌី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ទី២ឈ្មោះទ្រីវ សាវី ហៅវ៉ាក់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ នៅផ្ទះ ២នាក់បង ប្អូនបង្កើតស្នាក់នៅចំណុចកើតហេតុខាងលើ ។ រីឯជនរង គ្រោះឈ្មោះវេន សាវី ហៅហេង ភេទប្រុស អាយុ៥៩ឆ្នាំ មានមុខរបរជាមន្ត្រីយោធា រងរបួសធ្ងន់សន្លប់ ចំណែកស្ត្រី ជាម្ដាយឈ្មោះនួន ឡេង អាយុ៨៤ឆ្នាំ មានមុខរបរនៅផ្ទះ រងរបួសពកថ្ងាស់ ២នាក់ម្ដាយកូន ស្នាក់នៅបន្ទប់ជួលគ្មាន លេខ ផ្លូវបេតុង ភូមិទួលាង្កែ សង្កាយ់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោក ហ៊ុយ ហៀន នាយប៉ុស្ដិ៍នគរបាលទួលសង្កែ បាន បញ្ជាក់ទៀតថា យោងតាមពាក្យបណ្ដឹងនិងចម្លើយសារភាព របស់ជនត្រូវសង្ស័យ២នាក់បងប្អូនបង្កើត ដំណើររឿងជំ ហ៊ានដំបូងជនរងគ្រោះបានប្រទាក់ពាក្យសម្ដីជាមួយភាគីជនបង្កខណៈនោះជនបង្ករ២នាក់បងប្អូនបានស្ដោះទឹកមាត់ដាក់ភាគីរងគ្រោះនិងស្ទុះទៅយកដុំថ្មវាយជាន់ពីលើជនរងគ្រោះបណ្ដាលឲ្យជនរងរងរបួសបែកឈាមសន្លប់បាត់មាត់តែម្ដង។ដោយឡែកស្ត្រីរងគ្រោះជាម្ដាយបានឃើញហេតុការដូច្នេះក៍ស្ទុះចូលទៅឃាត់ស្រាប់តែត្រូវភាគីបង្ករវាយបណ្ដាលឲ្យរងរបួសពកថ្ងាស់ទាំង២នាក់ម្ដាយកូនតែម្ដង ។

នាយនគរបាលប៉ុស្ដិ៍ដដែលបានបញ្ជាក់បន្ថែមថា ក្រោយ ឃាត់ខ្លួនវាយខ្នោះជនបង្ករទាំង២នាក់សាកសួរ ខណៈនោះ ដែរពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានសម្ដែងនូវការសប្បាយចិត្តយ៉ាងពន់ពេក ព្រោះពេលឃើញសមត្ថកិច្ច មូលដ្ឋានប្រើកណ្ដាប់ដៃដែកចាប់ក្របួចជនបង្ករ២នាក់បងប្អូនបង្កើតនេះតែងតែអួតអាងគំរាមកំហែងញ្ញាត្តិជិតខាង ជាពិ សេសអាងបក្ខពួកជាមន្ត្រីនគរបាលថែមទៀតផង ។ ជាមួយគ្នានោះ ពលរដ្ឋជាច្រើននាក់បានស្នើរឲ្យមន្ត្រីនគរ បាលមូលដ្ឋានសូមកុំមានការអប់រំដោះលែងនិងត្រូវដាក់ទោសឲ្យធ្ងន់ធ្ងរតាមច្បាប់ដែលបានបំពានសិទ្ធបង្ករហឹង្សាដោយចេតុនា ។

នាយនគរបាលប៉ុស្ដិ៍ដដែលបានបញ្ជាក់ បន្ថែមទៀតថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីករណីហឹង្សានេះ កម្លាំងនគរបាលប៉ុស្ដិ៍និងខណ្ឌបានអន្តរាគមន៍ភ្លាមៗដោយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះ។ចំណែកបុរសជាជនសង្ស័យ២នាក់បងប្អូនបង្កើត ត្រូវបាន កម្លាំងនគរបាលក្របួចវាយខ្នោះភ្លាមៗផងដែរដើម្បីយកមកធ្វើការសាកសួរទាក់ទងនិងករណីប្រើហឹង្សាដោយចេតុនាលើ២នាក់ម្ដាយនិងកូនបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល ។

សូមបញ្ជាក់ថា បច្ចុប្បន្ន បុរសជាជនសង្ស័យ កំពុងសួរនាំ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីបន្តនិតិវិធីទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ហាស់ កំសាន្ដ

photo_2016-06-01_17-46-23 photo_2016-06-01_17-46-20 photo_2016-06-01_17-46-18 photo_2016-06-01_17-46-17 photo_2016-06-01_17-46-15 photo_2016-06-01_17-46-13 photo_2016-06-01_17-46-11 photo_2016-06-01_17-46-08 photo_2016-06-01_17-46-03 photo_2016-06-01_17-46-01