កំពត-ស្រុកកំពង់ត្រាច ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៦និង៤៥នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកចំនួន ០៥នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីស្រុកខាងលិច ដឹកនាំដោយលោកវរសេនីយ៍ត្រី សឹម នៅ បានចុះចាប់មុខសញ្ញាប្រេីប្រាស់និងចែកចាយគ្រឿងញៀនបានចំនួន ០៣នាក់
១. ឈ្មោះ អ៊ុក ស៊ា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិថ្កូវ ឃំុឫស្សីស្រុកខាងលិិច ចាប់តាមដីកាលេខ ៦០ ចុះថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៦ ។២. ឈ្មោះ វិន តៃផាត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិចាវ៉ា ឃំុយ៉ាវវ៉ា ស្រុកគៀងលឿង ប្រទេសវៀតណាម៣. ឈ្មោះ វៀង មែងគឿង ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិភូរភ១ ឃំុបិនសាង ស្រុកទី ខេត្តហាទៀង ប្រទេសវៀតណាម ។បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ កម្លាំងយើងបានកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ៕អួង វឹង




































