​ ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ស្ពាយ​អង្ក​ជិះ​ម៉ូតូ​ដើរ​លួច​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​

0

កំពង់ស្ពឺ : ស្ត្រីជនជាតិវៀតណាមម្នាក់ ជិះម៉ូតូវេចអង្ក ចង្ក្រាន ឆ្នាំងក្នុងបំណងដើរលួចទ្រព្យ ត្រូវបានសមត្ថកិច្ចស្រុកឧដុង្គឃាត់ខ្លួនបញ្ជូនមកកាន់ ការិយាល័យអត្តោប្រវេសន៍ នៃស្នងការនគរបាល ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ប៉ុន្តែអ្វីដែលធ្វើនគរបាលហួសចិត្តនោះ ត្រង់ចំណុចសាកសួរមិនឆ្លើយអ្វីទាំងអស់ ស្ទើរទាំលេងបានបណ្តោយឱ្យក្រុមអាជីវការដាក់មួយដៃមួយជើងទៅហើយ ។
ឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការរងទទួលបន្ទុកអត្តោប្រវេសន៍ នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ បានប្រាប់ថា ស្ត្រីជនជាតិវៀតណាមត្រូវបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រង់ចំណុចផ្សារឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ លោកបន្តថាក្រោយពី
សមត្ថកិច្ចឃាត់ខ្លួនពេលសួរនាំនាងមិននិយាយឆ្លើយតបអ្វីទាំងអស់សូម្បីតែឈ្មោះ ។

សមត្ថកិច្ចស្រុកឧដុង្គនិយាយថា ការឃាត់ខ្លួន ស្ត្រីជនជាតិវៀតណាម ម្នាក់ក្នុ ងប ទល្មើសឆ្លងដែនខុសច្បាប់ ចូលទឹកដីកម្ពុជា ខណពេលជិះម៉ូតូប៉ុនបងលួចទ្រព្យសម្បត្តិ ក្រុមអាជីវករ ក្នុងផ្សារឧដុង្គ ។ ប្របន្តថា សម្ភារ:ជាប់មកជាមួយ ម៉ូតូកញ្ចាស់ ០១គ្រឿង ពាក់ស្លាកលេខ វៀតណាម 50A.0026 ចង្ក្រានហ្គាស ០១ អង្ក មី និងកូនកាំបិត ០១ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបំពេញឯកសារអនុវត្តន៍តាមច្បាប់អន្តោប្រវេសន៍គឺស្ត្រីវៀតណាមរូបនេះត្រូវបញ្ជូនចេញទៅប្រទេសដើមវិញ។photo_2016-06-01_17-47-00 photo_2016-06-01_17-46-58