កំពង់ធំៈនៅព្រលប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មការចម្រុះដែលមានគ្រប់ស្ថាប័នពាក់ព័ន្ឋ ដែលបង្កើតដោយថ្នាក់ខេត្ត សម្រាប់គ្រង់គ្រងទំនិញ ដែលមកដាក់តាំងលក់ ក្នុងពិធីតាំងពិរពណ៌ពាណិជ្ឋកម្មនិង ក្នុងកម្មវិធីផ្សេងៗ ដើម្បីការពារផលប៉ះពាល់សុខភាពអានាម័យ និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ បានចុះផ្អាកនិងធ្វើការណែនាំដល់អ្នកវិនិយោគ និងម្ចាស់ក្រុមហ៊ុនឯកជន ដែលបានដឹកនាំក្រុមតាំងពិរពណ៌ពាណិជ្ឋកម្ម បានបិទអស់រយះពេលជាងមួយម៉ោង ដើម្បីឲ្យតំណាងភាគីថៃអនុវត្តទៅតាមច្បាប់ក្រសួងពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មការត្រួតពិនិត្យទំនិញ រួមទាំងផលិតផលពាណិជ្ជកម្ម ដែលមានឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ជាប្រធាន ដែលមានការឯកភាពពីសំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឯក ភាពឲ្យក្រុមការងារចុះផ្អាកការតាំងពិរពណ៌ពាណិជ្ជកម្ម ដែលកំពុងតែដំណើរការ នៅក្នុងស្ថាតចាស់ ស្ថិត នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយយោងតាម ការអនុវត្តរបស់ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិឲ្យ លក់តែ៥ថ្ងៃ តែអ្នករត់ការមិនបានអនុវត្តតាមច្បាប់ បែជាលក់ដល់ទៅ៧ថ្ងៃហើយពុំបានផ្តល់ដំណឹងនិងធ្វើសេចក្តីរាយការមកអាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញ ទី២ ការតាំងពិរពណ៌ដែលមានលក្ខណៈច្រើនថ្ងៃ បណ្តាលឲ្យមានការថ្នាំងថ្នាក់ និងមានសំណូមពរជាច្រើនពីសំណាក់ក្រុមអជីវករលក់ក្នុងផ្សារ មកអាជ្ញាធរខេត្ត ពាក់ព័ន្ឋនឹងការលក់ទំនិញមិនដាច់ ទី៣ អាជ្ញាធរខេត្តកំពង់ធំ មានការព្រួយបារម្ភណ៍ចំពោះសុខភាពរបស់ ប្រជាពលរដ្ឋ ពាក់ព័ន្ឋទៅនឹងការលក់ម្ហូបអាហារដែលជា របស់ក្លាសេយូរបង្ករឲ្យខូចគុណភាព ទី៤ អ្នកម៉ៅការដែលមានឈ្មោះ ឧក ប៊ុនធឿន មានតួនាទីជានាយករងសាលាខេត្តកំពង់ធំ មិនគោរពតាមការណែនាំរបស់អភិបាលខេត្តកំពង់ធំ ថែមទាំងថ្កើនមិនសហការនិងប្រមាថមើលងាយ ដល់កងកម្លាំងរបស់ គណៈកម្មការត្រួតពិនិត្យ រថយន្តដឹកទំនិញ អជីវករ ជនជាតិបរទេស ផលិផលនិងទំនិញសម្រាប់ការដាក់តាំងពិព័រណ៌ ដែលបង្កើតឡើងដោយឯកឧត្តម អភិបាលខេត្តកំពង់ធំលេខ ០៦៣/សសរ ។
ដោយយោងតាមការស្នើរសុំរបស់ក្រុមអជីវករថៃ ដែលបានជួបប្រទះនិងវិបត្តិធម្មជាតិ មិនអំណោយផល មេឃភ្លៀងបន្តបន្ទាប់ ទើបឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ រួមទាំងគណៈកម្មការចម្រុះបាន ឯកភាពឲ្យក្រុមអជីវករទាំងអស់ លក់ដល់ម៉ោង១២យប់ ហើយប្រមូលទំនិញរបស់ខ្លួនដាក់រថយន្តត្រឡប់ទៅវិញ នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៦ ក្នុងនោះដែរលោក ហួត ដានួន អនុប្រធានសាខាគយនិងរដ្ឋករ បាន បញ្ជាក់ថា ចាប់ពីពេលនេះទៅនៅពេលដែលនាំទំនិញមកដល់ខេត្តកំពង់ធំ មិនអនុញ្ញាតិឲ្យដាក់តាំងលក់បាន ទេលុះត្រាតែមានការត្រួតពិនិត្យទំនិញ ចំនួនស្តង់ ចំនួនរថយន្ត និងមនុស្សច្បាស់លាស់ ហើយការសុំអនុញ្ញាតិច្បាប់នៃការលក់ ត្រូវអនុវត្តទៅតាមច្បាប់អនុញ្ញាតិ ក្នុងករណីដែលមានបំណងចង់សុំលក់បន្ថែមថ្ងៃត្រូវសុំច្បាប់មុនពេលច្បាប់ចាស់អស់សុពលភាព ពីអគ្គនាយកគយ និងរដ្ឋករ។
ដោយ ប៊ុន រដ្ឋា





































