​ ​ស្ត្រី​វ័យ​៤១​ឆ្នាំមានផ្ទៃពោះ៣ខែ ​លង់ទឹក​ពាង​ស្លាប់​អ្នកភូមិ​សែង​ខ្មោច​ទៅ​កប់​ព្រោះ​គ្រួសារ​គ្មាន​លទ្ធភាព​ធ្វើបុណ្យ​

0

កំពង់ធំៈ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងពាងទឹកផ្ទះរបស់ខ្លួន ខណៈពេលដែលលោកតាជាប្តី កំពុងពិសារបាយនៅលើផ្ទះ ទើបមានការភ្ញាក់ផ្អើលឆោឡោ ក្រោយពេលស្ត្រីវ័យ៤១ឆ្នាំបានដាច់ខ្យល់ ស្លាប់ នៅក្នុងពាងទឹក កាលពីព្រលប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៦។
ប្រជាពលរដ្ឋនាំគ្នាអាណិត និងស្រណោះពេកក្រៃ ដល់គ្រួសារយាយតានេះ ដោយសារតែដោយសារតែជីវភាពក្រីក្រដល់ចំនុចសូន្យ សូម្បីតែអង្ករស្ទើពុំមានច្រកឆ្នាំង រកព្រឹកខ្វះល្ងាច បែរជាមកស្លាប់រកលុយធ្វើ បុណ្យពុំមាន ទើបលោកតាសម្រេចចិត្ត ឲ្យអ្នកភូមិជួយឲ្យអ្នកភូមិ យកក្តាធ្វើជាមញ្ឈូស ដាក់សាកសពប្រពន្ឋគាត់យកទៅកប់ក្នុងព្រៃ ដោយគ្មានសំលេងបុណ្យ គ្មានព្រះសង្ឃ អាណោចអាធ័មជាងសត្វទៅធាតុ ។
លោកតា ហួន ហ៊ឹម អាយុ ៧៤ឆ្នាំ ត្រូវជាស្វាមីរបស់សពឈ្មោះ ឃន ឃៀក អាយុ៤១ឆ្នាំ ជាស្រ្តីមានផ្ទៃពោះ៣ខែ បានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង ៧ក្បាល់ព្រលប់ ប្រពន្ឋរបស់គាត់បាន ចុះពីលើផ្ទះមកដងទឹកដើម្បីដាំបបរ ចំណែកលោកតាកំពុងតែពិសារបាយនៅលើផ្ទះ លុះស្ងាត់បាត់ដំណឹងឈឹងរបស់ប្រពន្ឋគាត់ ដែលចុះមកដងទឹក ហើយគាត់ក៏ស្រែកហៅ តែមិនបានលឺសំលេងឆ្លើយតបនោះទេ លុះក្រោយមកគាត់ក៏បានចុះពីលើផ្ទះមកតាមរកនៅវេលាម៉ោង៨.១០នាទី ក៏ស្រាប់តែឃើញប្រពន្ឋរបស់គាត់បានស្លាប់នៅក្នុងពាងទឹក ដោយក្បាលធ្លាក់ចូលក្នុងពាងហើយបះជើងឡើងលើ លោកតាបានឲ្យដឹងទៀត លោកគឺជាប្តីចុងទេចំណែកប្តីមុន មានកូន៣នាក់ ប្រុស២ស្រីមួយ តែពុំបាននៅផ្ទះជាមួយគ្នាទេ លោកតានៅតែ២នាក់យាយតា ក្រោយពីប្រពន្ឋស្លាប់គឺគ្មានលុយធ្វើបុណ្យ ឬចាត់ចែងក្តាម្ឈូសឲ្យបានសមរម្យទេ គឺមានតែអាចារនាំមុខហើយនាំទៅកប់តែប៉ុណ្ណោះទេ ។
លោក វរៈសេនីយ៍ទោ ប៉ោ គឹមថុង នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តកំពង់ធំ សហការជាមួយលោក វរៈសេនីយ៍ត្រី ភោត លី អធិការងព្រហ្មទណ្ទស្រុកប្រាសាទសំបូរ បានពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះពុំមានស្នាកស្នាមនៅលើដងខ្លួននោះទេ ជំហ៊ានដំបូងគឺសណ្ឋានថាជនរងគ្រោះ បានស្លាប់ដោយសារតែស្រវឹងស្រា ព្រោះខណៈពេលពិនិត្យក្លឹនស្រាធំហឹង ហើយម្យ៉ាងទៀត តាមសាច់ញាតិបងប្អូនអ្នកភូមិនិយាយថា ស្រវឹងខួបរាល់ថ្ងៃ ក្នុងមួយអាទិត្យអត់ស្រវឹងតែមួយថ្ងៃទេ។
ដោយ ប៊ុន រដ្ឋា

asset (10) asset (9)