​ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា ប្រើ​AK​បាញ់សម្លាប់​ខ្លួន​នៅលើ​ខ្នងភ្នំ​សំពៅ​

0

បាត់ដំបងៈ សមាជិកក្រុមប្រឹក្សាស្រុកម្នាក់ដែលរស់នៅក្នុងខេត្តមណ្ឌលគិរី បានបើក
រថយន្តមកបាញ់សម្លាប់ខ្លួននៅលើខ្នងភ្នំសំពៅ ក្នុងខេត្តបាត់ដំបង ដែលត្រូវបាន
ប្រជាពើរដ្ឋប្រទះឃើញសព កាលពីវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី២៣image2ខែមិថុនា ឆ្នាំ២០១៦ ដោយសពជនរងគ្រោះបានបន្សល់ទុកនូវលិខិតបណ្តាំផ្ញើមួយសន្លឹកទុកអោយក្រុមគ្រួសារផងដែរ មុននឹងគេធ្វើអត្តឃាតដោយបាញ់ប្រហារខ្លួនឯង ។ការភ្ញាក់ផ្អើលនេះគឺស្ថិតនៅចំនុចលើខ្នងភ្នំសំពៅ ខាងកើតវត្តគីរីរម្យ ក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយសារតែគេបានប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ គឺដេកស្លាប់ក្នុងថ្លុកឈាម ហើយនៅក្បែសពមានបន្សល់
នូវអាវុធធុនអាកាស្វ័យបត់មួយដើមផងដែរ ។លោកមុី ឆេងលី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីកាលពីរសៀលថ្ងៃទី២៣នេះថា ក្រោយពីកំលាំងជំនាញចុះទៅធ្វើការស្រាវជ្រាវនិងបានពិនិត្យទៅលើសពគឺសង្គេតឃើញថា ជនរងគ្រោះបានimage4ប្រើប្រាស់អាវុធធុន អាកាបត់បាញ់ទៅលើដើមទ្រូងខ្លួនឯងចំនួន៤គ្រាប់ ដោយក្នុងបង់អាកានោះគឺមានគ្រាប់ចំនួន៣០គ្រាប់ពេញ ហើយក្រោយពេលបាញ់គឺគ្រាប់នៅសល់ចំនួន២៦គ្រាប់។លោកមេប៉ុស្តិ៍បានបន្តថា ក្រោយមកទើបដឹងថាជនរងគ្រោះបានបើករថយន្តម៉ាក
កាមរី កាលីហ្វ័រញ៉ា ព៌ណស ពាក់ស្លាកលេខ ត០៩២៨ ភព២ ដោយនៅក្នុងរថយន្តមានបន្សល់នូវលិខិតបណ្តាំផ្ញើមួយសន្លឹកផង ដោយជនរងគ្រោះបានបើករថយន្តឡើងទៅដល់ខាងលើកំពូលភ្នំ រួចដើរចូលព្រៃដើម្បីធ្វើអត្តឃាតខ្លួនឯង ។យោងតាមឯកសារដែលមាននៅក្នុងរថយន្តបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះឆាន់ ចាំង ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខនាទីជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមារស់នៅក្នុង ភូមិអូរអ៊ាម ឃុំស្រែខ្ញុង ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានធ្វើអត្តឃាត ដោយយកកាំភ្លើងមួយដើមធុនAKស្វាយបត់ មកបាញ់សម្លាប់ខ្លួនឯងចំនួន៤គ្រាប់ ចំដើមទ្រូងបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ហើយជនរងគ្រោះបានចេញ
បាត់ពីផ្ទះតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ មកម្ល៉េះ ។តាមការអះអាងពីប្រភពប្រជាពលរដ្ឋimage1មួយចំនួនបាននិយាយថា ការផ្ទុះអាវុធនេះគឺពួកគាត់បានឮតាំងពីល្ងាចថ្ងៃទី២២ មកម្ល៉េះប៉ុន្តែគ្មានអ្នកគេចាប់អារម្មណ៍ ហើយចំណែករថយន្តដែលចតចោលមួយយប់ក៏ដូចគ្នាដែរ ព្រោះនៅក្នុងតំបន់នេះគឺមានរថយន្តជាច្រើនដែលភ្ញៀវទេសចរណ៍ឡើងទៅកំសាន្តហើយចតចោលបែបនេះ លុះដល់ថ្ងៃទី២៣ទើបមានការភ្ញាក់ផ្អើលដោយសារតែគេបានប្រទះឃើញសព ។នៅក្នុងលិខិតបណ្តាំផ្ញើបានសរសេតយ៉ាងខ្លីថា « អោយខ្ញុំសុំទោសបងៗ ប្អូនៗ ខ្ញុំលាហើយដោយសារតែក្នុងខ្លួនរបស់ខ្ញុំមានរោគប្រចាំកាយច្រើនពេកទើបខ្ញុំសម្រេចចិត្តបែបនេះហើយសូមយកសពខ្ញុំបូជានៅក្នុងវត្តក្បែៗនេះចុះ » ។ភ្លាមៗនោះដែរ ក្រោយពីកំលាំងជំនាញពិនិត្យ និងធ្វើកោសល្យវិច័យរួចមក ក៏បានទំនាក់ទំនងទៅក្រុមគ្រួសារអោយឡើងមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីហើយដោយគេបានដឹកសពយកទៅបូជានៅវត្តព្រៃទទឹម ដើម្បីនាំយកធាតុទៅធ្វើបុណ្យ ៕image3image5