ខេត្តព្រះវិហារ=សេចក្តីរាយការណ៍ពីតំបន់ព្រំដែនប្រាសាទព្រះវិហារបានអោយដឹងថាមន្ត្រីអង្គការស៊ីម៉ាក់ប្រតិបត្តិការងារខាងដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចុះបេសកកម្មរាវរកមីនតោនកប់ក្រោមដីបានជាង១០គ្រាប់ស្ថិតនៅអតីតចំណុចគ១ក្បែរជើងភ្នំប្រាសាទព្រះវិហារភូមិធម្មជាតិសម្តេចតេជោឃុំស្រអែមស្រុកជាំក្សាន្តកាលពីពេលថ្មីៗនេះ។គ្រាប់មីតោនដែលស៊ីម៉ាក់រាវរកឃើញនេះបន្សល់ទុកតាំងពីសម័យសង្គ្រាមស៊ីវិលមកម្លេះ។
អាជ្ញាធរមូលដ្ឋានបានអោយដឹងថាបេសកកម្មចុះបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះពីសំណាក់មន្ត្រីស៊ីម៉ាក់(CMAC)នេះដើម្បីបង្ការការពារគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ប្រជាពលរដ្ឋដែលនឹងចូលរួមក្នុងពិធីបុណ្យរុក្ខទិវារជាតិនៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៦ខាងមុខនេះក្រោមព្រះរាជាធិបតីដ៍ខ្ពង់ខ្ពស់ព្រះករុណានរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
មន្ដ្រីស៊ីម៉ាក់មួយរូបបានអោយដឹងនៅព្រឹកថ្ងៃទី២៣មិថុនា២០១៦ថាលទ្ធផលចុះបេសកកម្មបោសសម្អាតមីននៅចំណុចគ១ភូមិធម្មជាតិសម្តេចតេជោឃុំស្រអែមស្រុកជាំក្សាន្តកាលពីពេលថ្មីៗនេះសរុបចំនួន១៦គ្រាប់ជាប្រភេទមីនតោន។លោកនិយាយថាពេលនេះកំពុងជាប់រវល់ចាំគាត់ផ្តល់ព័ត៌មានអោយនៅពេលក្រោយទៀត។
គួរបញ្ចាក់ថាគ្រាប់មីនតោនចំនួន១៦គ្រាប់នេះត្រូវបានអង្គការស៊ីម៉ាក់ប្រចាំខេត្តព្រះវិហារយកទៅរក្សាទុកក្នុងឃ្លាំងសុវត្ថិភាពដើម្បីធ្វើការកម្ទេចវានៅពេលក្រោយ៕



































