បុរស​ជនបរទេស​ពីរ​នាក់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ យក​គ្រូពេទ្យ​ធ្វើជា​សាច់ញាតិ​មើលថែ​ផង​និង​អ្នក​ព្យាបាល​ផង

0

ខេត្តព្រះសីហនុ៖បុរសជនបរទេសពីររូបម្នាក់ជាជនជាតិរុស្ស៊ី ម្នាក់ជាជនជាតិ ឆេក បានធ្លាក់ខ្លួនឈឺជាទំងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ជនបរទេសខាងលើនេះបានចូលមកព្យាបាលតាំងពីថ្ងៃទី25/06/2002 ។ពេលនេះក្រុមគ្រូពេទ្យកំពុងតែយកចិត្តទុកដាក់ពិនិត្យព្យាបាលពួកគាត់យ៉ាងយកចិត្តទុកដាក់។ប៉ុន្តែខណៈនេះអ្នកជំងឺទាំងពីររូបខាងលើមានការលំបាកខ្លាំងដោយមូលហេតុពុំមានបងប្អូនសាច់ញាតិនៅជួយមើលថែពួកគាត់ទេ។តាមការឲដឹងពីលោកវិជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកថា ជនបរទេសទាំងពីររូប៖1.ឈ្មោះ Kyzheyob ភេទ ប្រុស អាយុ54ឆ្នាំ ជាជនជាតិរុស្ស៊ី មានជំងឺទឹកនោមផ្អែម ចេញ ដំបៅរលួយស្អុយប្រអប់ជើងមានចេញដង្កូវ និងមានគ្រាប់ឈាមសឡើងច្រើន។
ចូលមកព្យាបាលនៅថ្ងៃទី25/06/2016។
2.ឈ្មោះ.KRIVANAK ONDREY ភេទ ប្រុស អាយុ. 57ឆ្នាំ ជនជាតិ ឆេក មានជំងឺ.stroke suspicion (លើសឈាមប៉ះពាល់ខួក្បាល) ។ចូលមកព្យាបាលតាំងពីថ្ងៃទី15/06/2016 ។
លោកគ្រូពេទ្យឲទៀតថា៖បុរសទាំងពីរនេះបច្ចុប្បន្នមិនមានសាច់ញាតិមកជួយមើលថែទេ។
សព្វថ្ងៃនេះខាងគ្រូពេទ្យជាអ្នកមើលថែបញ្ចុកបាយទឹកនំចំណីនិងអាហារផ្សេងៗ។

ជុំវិញករណីអត្តសញ្ញាណនិងពត៌មានលំអិតជនបរទេសទាំងពីរខាងលើនេះលោក ហ៊ុន សុរិទ្ធី ស្នងការរងទទួលបន្ទុកអន្តោប្រវេស្ត៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ចាក់ថា៖លោកមិនទាន់បានដឹងពត៌មានលំអិតអំពីជនបរទេសទាំងពីរនាក់នេះនៅឡើយទេ។
លោក ហ៊ុន សុរិទ្ធី បានបង្វែឲទៅសួរគ្រូពេទ្យទៅវិញបើទោះជាលោកមានតួនាទីជាអ្នកគ្រប់គ្រងលើជនបរទេសយ៉ាងក្តី។តែយ៉ាងណាដំណឹងនេះទុកជាការជូនដំណឹងដល់បងប្អូនជនបរទេសទាំងពីរនាក់ខាងលើក៍ដូចជាស្ថានទូតរូស្ស៊ីនិងទូតប្រទេស ឆេកដើម្បីជួយសំរួលតាមការគួរ៕ដោយ ខៀវ សាវ៉ុនphoto_2016-06-28_13-40-23 photo_2016-06-28_13-40-30