កំពង់ធំ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វពីធី ប្រគល់អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែល កន្លងមកបានពលីជីវិតក្នុងសម័យសង្ក្រាម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ. ក្រោយពីកម្លាំងរុករកអដ្ឋិធាតុ របស់កងទ័ព វៀតណាមបានចុះមករុករក សាកសពដែលបានកបនៅតាមភូមិ និងនៅតាមព្រៃ ក្នុងដំណាក់កាលទី១៥ឆ្នាំ២០១៥ និង២០១៦ និងត្រូវបានប្រគល់អដ្ឋិធាតុដែលគាស់មកបាន ប្រគល់ជូនលោកវរសេនីយ៍ឯក វូ ទៀនឌៀន គណះបញ្ជាការខេត្តយោធា ខេត្តបិញភឿក នៅរសៀលថ្ងៃទីនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៦។
លោកវរសេនីយ៍ឯក វូ ទៀនឌៀន គណះបញ្ជាការយោធា ខេត្តបិញភឿក បានអគុណចំពោះលោក មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងមេបញ្ជាការង និងនាយទាហានទាំងអស់ ដែលមានផ្តល់កិច្ចសហការល្អ ជាមួយ កម្លាំងរុករកអដិ្ឋធាតុK 72 ក្នុងការស្វែងរកទីតាំងកប់សាកសពនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនតែប៉ុណ្ណោះបានយកចិត្តទុកដាក់ការពារសុវត្តិភាព ទាំងការចុះរុករកទីតាំងកប់អដិ្ឋធាតុ និងទាំងការស្នាក់នៅ និងការហូបចុក ទឹកស្អាត ដល់កម្លាំងK72 និងសុំឲ្យសម្ព័ន្ឋមេត្រីភាពរបស់ប្រទេសទាំង២ កាន់តែមានភាពជិតស្និទ្ធយូរអង្វែង។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា ការប្រគល់អដិ្ឋធាតុជូនគណៈបញ្ជាការយោធា ខេត្តបិញភឿកមានចំនួន ១៣អដិ្ឋធាតុ កម្លាំងK72 បានរុករកក្នុងឆ្នាំ ២០១៥ និង២០១៦នេះសរុបបានចំនួន៧៤អដិ្ឋធាតុ សរុបទាំង១៥ដំណាក់កាល សរុបបានចំនួន១០៣២អដិ្ឋធាតុ ។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថា ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ មានកិច្ចសហការល្អ ជាមួយកម្លាំងK ៧២ ផលពិបាក គឺលក្ខណះភូមិសាស្ត្រមានការប្រែប្រួល ទីតាំងមួយចំនួនត្រូវបានអភិវឌ្ឍន៍ និងកន្លែងកប់សាកសព ខ្លះត្រូវបានកប់ដី ជ្រៅដោយសារមានការចាក់ដី ផលពិបាកខ្លាំងគឺប្រជាពលរដ្ឋដែលស្គាល់ទីតាំង មានសភាពចាស់ជរា និងបានស្លាប់ តែទោះជាយ៉ាងណានោះ ក៏តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងព្យាយាមអោយងស់ពីសមត្ថភាពដើម្បីសហការ និង សម្រួលដល់ការរុករកអដ្ឋិធាតុ ក្នុងនោះដែរក្នុងនាម ខ្ញុំជាមេបញ្ជាការតំបន់សឹកកំពង់ធំ សូមថ្លែងអំណរ គុណដល់ គណៈបញ្ជាការយោធាខេត្តបិញភឿក ដែលបានជួយថវិកាសម្រាប់ការជួសជុសអាគារសាលប្រជុំ និងបានជួយធ្វើផ្លូវ ចាក់បេតុង ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ដោយ ប៊ុន រដ្ឋា




































