ខេត្តរតនគិរី៖ ជំនន់ទឹកភ្លៀងបង្កឡើងជាប់ៗគ្នារយ:ពេល៤ថ្ងៃបើគិតមកទល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៦ បណ្តាលឲ្យដីក្បាលស្ពានមួយកន្លែងហៅថាស្ពានអូរកាន ស្តិតក្នុងភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ។ ទឹកហូរច្រោះប្រេះទាំងគល់ស្ពាននឹងក្បាលស្ពានក្លាយជាចង្ហូរធំៗគួរឲ្យភ័យខ្លាចនឹងព្រួយបារម្មណ៍រាល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ អាចបង្កឲ្យមានហានិភ័យកើតឡើងនឹងគ្រោះថ្នាក់ចរាចរណ៍ជាយក្ខថាហេតុ។
សូមបញ្ជក់ថា ស្ពានប៉ីតុងឆ្លងកាត់អូរកាន ស្តិតនៅតាមកំណាត់ផ្លូវលំមួយខ្សែតភ្ជាប់ពីផ្លូវលេខ៧៦ឆ្ពោះទៅភូមិសមុទ្រឃុំសេដាស្រុកលំផាត់។ រងការខូចខាតដោយសារជំនន់ទឹកភ្លៀងហូរលិចលង់ច្រោះយកដីទាំងសងខាងស្ពានប្រេះបែកក្រហែងក្លាយជាចង្ហុកជ្រៅៗធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនឹងអាជ្ញាធរមូលដ្ឋានហើយប្រកាសអាសន្នទៅដល់អាជ្ញាធរខេត្តព្រមទាំងមន្ទីពាក់ព័ន្ធដើម្បីចាត់វិធានការចុះទៅទប់ស្កាត់យ៉ាងណានោះ។
បើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកភ្លៀងនឹងអាចបន្តធ្លាក់ដល់ថ្ងៃទី៣ខែកក្កដានៅតាមតំបន់មួយចំនួន។អាជ្ញាធរខេត្តបានក្រើនរំលឹកជាសាធារណះដល់ប្រជាពលរដ្ឋទូទាំងខេត្តរតនគីរី 1រាយការណ៍ជាបន្ទាន់រាល់ករណីដែលកើតឡើងនៅតាមមូលដ្ឋានដើម្បីអាជ្ញាធរមានវិធានការ 2ប្រុងប្រយ័ត្នកូនចៅតូចៗកុំឲ្យពួកគេលេងទឹកនិងប្រុងប្រយ័ត្នចំពោះសត្វអស្សិរពិសផ្សេងៗ។3 រៀបចំទុកដាក់ទ្រព្យសម្បត្តិមានតម្លៃរបស់របរប្រើប្រាស់និងសត្វពាហនះឲ្យបានត្រឹមត្រូវ។អាជ្ញាធរខេត្តនិងបន្តតាមដានជូនដំណឹងរាល់សភាពប្រែប្រួលនេះរហូតដល់ធាតុអាកាសល្អប្រសើរឡើងវិញ។ដោយ យក្យឡោម




































