VIDEO ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការងារ​លើកកម្ពស់​សីល​ធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​

0

កំពង់ធំៈ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាស៍ តំម្លៃស្ត្រីគឺសំដៅលើអកប្បកិរិយា ការស្អាតកាយវាចាចិត្តនិងមានជំនឿ ជឿលើព្រលឹងដូនតា ការគោរពដំបូន្មានចាស់ទុំគោរពទំនាមទំលាប់ប្រពៃណីខ្មែរនិងគោរពលទ្ធិមាតាធិតេយ្យ ស្ត្រីជាមាតាពិភពលោក ជំនឿនេះគេយល់ថាពិតជានាំ មកនូវសេចក្តីសុខ និងសុភមង្គលរបស់ប្រទេសជាតិ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធី បណ្តុះបណ្តាលស្តីពីការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៅសាលប្រជុំសណ្ឋាគារពន្លឺថ្មី ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៦។
ឯកឧត្តម ឡេវ ណាល់ បានមានប្រសាសន៍ថា ទំនាមទំលាប់ប្រពៃណីដ៏ល្អផូរផង របស់ខ្មែរ ត្រូវបានជនបរទេស ទាញយករូបសំណាក់ រូបចម្លាក់ តាមប្រាងប្រសាទនានាដែលជាអរិយធម៌ខ្មែរ មកកាត់ត មកផ្លាស់ប្តូរនូវភាពទន់ភ្លន់របស់ ខ្មែរ និងមានចេតនាបណ្តុះបង្អាប់វប្បធម៌ខ្មែរ កែច្នៃរូបអប្សរាឲ្យក្លាយទៅជារូបអាសអាភាស ក្លាយជារូបស៊ិកស៊ី ថែមទាំងបានផ្សព្វផ្សាយតាម អ៊ិនធើនេត វេបសាយ ដោយយកស្ត្រីជាឧបករណ៍បំរើការសប្បាយរបស់បុគ្គលអសីលធម៌ ដែលវាផ្ទុយពីទំនាមទំលាប់ប្រពៃណីខ្មែរ សកម្មភាពទាំងនេះគឺ បានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ចំពោះស្ត្រីខ្មែរ និងវប្បធម៌ប្រពៃណីរបស់ជាតិ ។
ឯកឧត្តម ឡេវ ណាល់ បានបន្តថា ដូច្នេះគោលបំណងនៃការបើកវគ្គបណ្តុះបណ្តាល ថ្ងៃនេះគឺចង់បញ្ជាក់ឲ្យឃើញនូវថា តំលៃស្ត្រីខ្មែរ និងសីលធម៌សង្គម កំពុងតែត្រូវបានគេយកធ្វើជាឈ្នាន់ សម្រាប់ប្រកបមុខរបររបស់បុគ្គល ដែលសកម្មភាពទាំងនេះ ផ្ទុយពីសច្ចៈធម៌ និងផ្ទុយពីច្បាប់ ទើបក្នុងនាមយើងជាស្ត្រីខ្មែរ ត្រូវតែធ្វើការផ្សព្វផ្សាយ គុណតំម្លៃរបស់ស្ត្រីខ្មែរ និងសីលធម៌សង្គម តាមរយះវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន ទស្សនាវដ្តី កាសែត សៀវភៅ សិល្បះ ទាំងគំនូរ ចម្លាក់ ស្ថាបត្យកម្ម តូរ្យតន្ត្រី ភាពយន្ត អក្សរសាស្ត្រ រូបភាពពាណិជ្ឋកម្ម បាណូ ផ្លាកយីហោ និងបានប្រព័ន្ឋអ៊ិនធើនេត វេបសាយ រួមទាំងមគ្គុទ្ទ្រេសទេសចរណ៍ ដើម្បីទប់ស្កាត់ការពារ វប្បធម៌របស់ជាតិ និងធានាដល់ការគោរពសីលធម៌សង្គម និងសុភមង្គល់ក្នុងគ្រួសារ ដោយលើកកម្ពស់ស្ថានភាពតួនាទី សុខុមាលភាពស្ត្រីខ្មែរ តាមអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងជួយស្ត្រីគឺជួយខ្លួនយើង ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ យើងបំផ្លាញស្ត្រីដូចបំផ្លាញព្រះក្នុងផ្ទះ ដែលច្បាប់បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌របស់ប្រទេសជាតិ ។
ដោយ ប៊ុន រដ្ឋា

Image13 Image12 Image11 Image10 Image9 Image8 Image7 Image6