កំពង់ធំ. មន្ទីរសូរយោដីនគររូបនីយ៍កម្ម រៀបចំដែននិងសំណង់ ខេត្តកំពង់ធំ បានបើកវគ្គបណ្តាលបណ្តាលដល់ ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុកទូទាំងខេត្តកំពង់ធំ ស្តីពីច្បាប់គោលនយោបាយពាក់ព័ន្ឋវិស័យដីធ្លី សម្រាប់ការដោះស្រាយដីធ្លីនៅតាមបណ្តាស្រុក ក្រុង ក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីជាទុនក្នុងការជម្រុញការងារគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកដីធ្លី ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ និងសំណូមពរជាក់ស្តែងរបស់មូលដ្ឋាន និងប្រជាជន។
ពិធីនេះត្រូវបានចូលរួមជាអធិបតីភាពឯកឧត្តម ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនឹងសំណង់ ព្រមទាំងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងមន្ត្រីរាជការ ប្រធាន អនុប្រធានមន្ទីរ ពាក់ព័ន្ឋ មេភូមិ មេឃុំចូលរួមក្នុងការបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីការប្រើប្រាស់ និងបែងចែកដីធ្លីថ្មី ដល់មូលដ្ឋាន កាលពីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦។
បន្ទាប់ពីឯកឧត្តម ឈន់ ឈុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានមានប្រសាសន៍ ស្វាគមន៍រួច ឯកឧត្តម ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ការងារដីធ្លីជាការងារមានចរិតអន្តរវិស័យ ដែលក្រសួងស្ថាប័នពាក់ព័ន្ឋ និងជាពិសេសអាជ្ញាធរដែនដី ត្រូវតាមដាន ត្រួតពិនិត្យជាប្រចាំ និងមានវិធានការទប់ស្កាត់ រាល់សកម្មភាពអសកម្មនៅក្នុងមូលដ្ឋាន ការងារចំពោះមុខគឺត្រូវពង្រឹងសមត្ថភាពជំនាញ សីលធម៌វិជ្ជាជីវៈ ដល់មន្ត្រីអ្នកអនុវត្ត និងសម្របសម្រួលស្ថាប័ន ដើម្បីពង្រឹកការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន តាមវិស័យឲ្យមានប្រសិទ្ធិភាព ដូច្នេះទាមទារឲ្យមាននូវកិច្ចសហការរវាងស្ថាប័ន ពាក់ព័ន្ឋទាំងអស់ ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាជាយថាហេតុ ដោយឈរលើស្មារតីទទួលខុសត្រូវ និងផ្អែកលើគោលការណ៍ច្បាប់ ។
ឯកឧត្តម ឯកឧត្តម លឹម វាន់ បានបន្តទៀតថា ការចុះបញ្ជីរដីធ្លីមានលក្ខជាប្រព័ន្ឋ ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ឋតុលាការ ការគ្រប់គ្រងដីធ្លីរដ្ឋ ការផ្តល់សម្បទានសង្គមកិច្ច និងការចុះបញ្ជីផ្សេងៗនិងត្រូវបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ភូមិ ឃុំ ក្នុងពេលឆាប់ខាងមុខនេះ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចជាឯកច្ឆន្ទលើខ្លឹមសារ នៃសៀវភៅដីធ្លីដែលមាន ខ្លឹមសារគោលនយោបាយដិធ្លីទូលំទូលាយនេះ បច្ចុប្បន្នក្រសួងបានរៀបចំ ក្រុមសម្រាប់ដោះស្រាយទំនាសដីធ្លី ២៧ក្រុម សម្រាប់ការងារដោះស្រាយដីធ្លី ដែលក្រសួងបានបង្កើត សម្រាប់ដោះស្រាយជូន ប្រជាពលរដ្ឋ រាល់បញ្ហាទំនាស់ដីធ្លីនៅតាមបណ្តាខេត្ត ក្រុង ។
ដោយ ប៊ុន រដ្ឋា




































