​ ប្រពន្ឋទឹកភ្នែកសុំឲ្យ ​អធិការ​ស្រុក​កំពង់ស្វាយជួយ​បង្ក្រាប​បន​ល្បែងស៊ីសង​ដុះ​ស្លែរ

0

កំពង់ធំៈ ស្រុកកំពង់ស្វាយ ត្រូវបានល្បីខាងភ្នាល់ ឆ្នោត រួមទាំងល្បែងស៊ីសង បៀរ អាប៉ោង ជាប់លំដាប់ថ្នាក់លេខ២ ក្នុងខេត្តកំពង់ធំ បន្ទាប់ពីស្រុកបារាយណ៍ បានធ្វើឲ្យមានការរង្គោះរង្គើរ ដល់បញ្ហាសន្តិសុខសង្គម រហូតធ្វើឲ្យក្រុមគ្រួសារមានជម្លោះទាស់ទែងដោយសារតែការ ព្រាយល្បែងជើងមួយ ភ្លេចភ្លាំងការងារ រួមទាំងជពាក់បុលវ័នករ។
ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ លោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បានបញ្ជារកម្លាំង បុស្តិ៍រដ្ឋបាល ឲ្យដឹកនាំកម្លាំងចុះបង្ក្រាប បនល្បែងស៊ីសង នៅចំណុចត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលល្បែងស៊ីសងនេះ ត្រូវបានបើកឲ្យដំណើរការចាក់ភ្នាល់ដោយលោក ធី គិន ភេទប្រុស ជាម្ចាស់ផ្ទះ បាន ផ្តល់ទីតាំងឲ្យមានការលេងស្បែងស៊ីសង ទាំងថ្ងៃទាំងយប់ ដោយមិនខ្វល់ពីការចូលរួម ចំណែកការពារភូមិឃុំមានសុវត្តិភាពនោះទេ ។
កិច្ចសហការនៃការបង្ក្រាបបនល្បែងស៊ីសងនេះក្រុមអ្នកញៀនល្បែងហាក់ដូចជាដឹងខ្លួនមុខ ដែលត្រូវបានគេសង្ស័យថាសមត្ថកិច្ចមូលដ្ឋាន មិនសមថាមិនដឹង ពីការបើកបនល្បែងស៊ីសងនេះ ទើបក្រុមអ្នកញៀនល្បែងបានងើបរត់អស់ មុនពេលសមត្ថកិច្ចចូលទៅដល់ ទីបំផុតការបង្ក្រាបបាននៅសល់តែម៉ូតូមួយគ្រឿង ម៉ាកសង់ ពណ៌ខ្មៅ ពាក់ស្សលាកលេខ កំពង់ធំ 1H-7088 សេរីឆ្នាំ២០១៦ នាំយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជ័យ តែព័ត៌មានចុងក្រោយ ត្រូវបានដឹងថា ម្ចាស់ម៉ូតូបានមកស៊ីសសុសគ្នាជាមួយសមត្ថកិច្ច ដើម្បីដោះយកម៉ូតូទៅវិញដោយសុវត្តិភាព។
អ្នកមីង ម្ចាស់ផ្ទះបានអគុណដល់សមត្ថកិច្ច ដែលបានមកបង្ក្រាបបនល្បែងស៊ីសងនៅផ្ទះគាត់ ដោយសារតែកន្លងមក គាត់រស់នៅជាមួយប្តីរបស់អ្នកស្រី មានការលំបាកខាងផ្លូវចិត្តស្ទើរបែកដើមទ្រូង ដោយសារប្តីរបស់គាត់ជាមនុស្សញៀនល្បែងភ្លេចការងារ ភ្លេចកូន ភ្លេចប្រពន្ឋ មួយថ្ងៃៗនាំគ្នាលេងតែល្បែង អ្នកមីងបានបន្តថាគាត់បានទៅធ្វើកម្មករ ស៊ីឈ្នួលដាំដំឡូងមី បានកំរៃមួយថ្ងៃ២ម៉ឺនរៀល ទៅម្តងរាប់ខែនៅស្រុកសណ្តាន់ រីឯប្តីគាត់នាំលេងល្បែងហើយជំពាក់ គេមកដល់ថ្ងៃនេះ ២០០០ដុល្លាហើយ ទើបធ្វើឲ្យអ្នកមីងអស់សង្ឃឹមដោយសារតែប្តីរបស់អ្នកមីងមិនកែចរិក ។
ដោយ ប៊ុន រដ្ឋា

Image3 Image5 Image4 Image3 Image2 Image1