កំពង់ធំៈ ដីចំណីមាត់អូរ ដែលមានប្រវែង១០០ទៅ១៥០ម គឺជាព្រៃដែកត្រូវបាន ប្រមុខរាជរដ្ឋាភិបាល បានកំណត់ទុក សម្រាប់ផ្តល់ទីជម្រកដល់មនុស្សសត្វ ក្នុងការប្រមូលផល អនុផលពីព្រៃមាត់អូរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានឲ្យ ក្រុមហ៊ុនវិនិយោគទាំងអស់ អនុវត្តតាម ដោយមិនអនុញ្ញាតិឲ្យមានការឈូសឆាយដីចំណីអូជាដាច់ខាត ។
ខណៈពេលមានការរឹតបន្តឹង ហាមដាច់ខាតមិនឲ្យមានបុគ្គលណា រំលោភបំពានដីចំណីអូរ ក៏ស្រាប់តែមានគ្រឿងចក្រមួយគ្រឿង បានធ្វើសកម្មភាពឈូឆាយដីចំណីអូ យកមកធ្វើជាកម្មសិទ្ធិ ដោយមិនខ្លាចញញើតច្បាប់ ទើបលោក ឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រយា បានដឹកនាំកម្លាំងមន្ត្រីក្រោមឳវាទ និងបានសហការជាមួយ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះឃាត់គ្រឿងចក្រមួយគ្រឿង ដែលកំពុងតែ ឈូសឆាយដីចំណីអូ ស្ថិតនៅចំនុចអូរទឹកថ្លា ភូមិអូរទឹកថ្លា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៦។
ចំណែក ម្ចាស់ដីត្រូវបានគេស្គាល់ឈ្មោះ លាង រស់នៅភូមិអូរទឹកថ្លា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានគេដឹងថា គឺជាបុគ្គលដែលពេញនិយម ក្នុងការរំលោភបំពាន់លើដីរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធ ដោយសារមានការបើកភ្លើងខៀវ ហើយឃុបឃិតគ្នា ជាមួយស្ថាប័នមួយចំនួន ដើម្បីឈូសឆាយដីរបស់រដ្ឋ ទង្វើទាំងនេះត្រូវបានគេដឹងថា វាបានក្លាយទៅជាប្រពៃណី បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃឯណាទៅហ៊ាន រីឯគ្រឿងចក្រមិនមែនតូចតាចឯណា ដឹកសុទ្ធតែរថយន្តធុនយក្ស ហេតុអ្វីបានជា សមត្ថកិច្ចពាក់ព័ន្ឋពុំមានវិធានការទប់ស្កាត់ រងចាំដល់ឈូសឆាយដីជិតអស់ទើបបានបង្ក្រាប ។
តាមការឲ្យដឹងពីសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចចុះទៅដល់ ម្ចាស់គ្រឿង ចក្របានចុះរត់ តែបានបន្សល់កូនសោរ នៅជាប់និងគ្រឿងចក្រ ទើបសមត្ថកិច្ចបានដឹកគ្រឿងចក្រអ៊ិចស្កា យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើដើម្បីឲ្យសាម៉ីខ្លួនចូលមកដោះស្រាយតាមនិតិវិធីច្បាប់។
ដោយ ប៊ុន រដ្ឋា




































